ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅទឹកដីអង្គរឈប់ទទួលពាក្យនៅចុងសប្តាហ៍នេះហើយ!

យើងតាមការប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា៖ ការទទួលពាក្យចូលរត់ប្រណាំងក្នុងព្រឹត្តិការណ៍ រត់ម៉ារ៉ាតុងដែលមានចម្ងាយ៤២,១៩៥គីឡូម៉េត្រ ក្នុងទឹកដីអង្គរ ខេត្តសៀមរាបនោះ នឹងបិទឈប់ទទួលនាថ្ងៃសៅរ៍ ទី៨ ខែសីហា នេះហើយ ខណៈដែលការប្រកួតនឹងចាប់ផ្ដើម នាថ្ងៃទី៩ សីហាខាងមុខនេះ។ គួរបញ្ជាក់ផងដែរថាក្រៅពីការរត់ប្រណាំងក្នុង ចម្ងាយ ៤២,១៩៥គីឡូម៉ែត្រ ចែកចេញជាវិញ្ញាសា ៣ប្រភេទ គឺ រត់ចម្ងាយ ២១,០៩៧ គីឡូម៉ែត្រ រត់ ១០គីឡូ ម៉ែត្រ និងរត់៣គីឡូម៉ែត្រ ដើម្បីបង្កើតភាពសប្បាយរីករាយ និងភាពទាក់ទាញ ក៏ដូចជាដើម្បី សុខភាព ផង ដែរ ដោយ ថវិកាដែលទទួលបានពីការរៀបចំ NOCC នឹងបង្វែរទៅជាមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរគន្ធបុប្ឋា ជាដើម ។

11811498_718319371628711_8120535273379149127_n

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ