ក្លឹប Rangers ពិន័យកីឡាករ Joey Barton ៣ សប្តាហ៍ពីអាកប្បកិរិយាមិនសមរម្យ

ក្លឹប Rangers បានសម្រេចពិន័យកីឡាករ Joey Barton រយៈពេល ៣ សប្តាហ៍ បន្ទាប់ពីកីឡាកររូបនេះត្រូវបានក្លឹបបញ្ជូនឲ្យទៅផ្ទះពីកន្លែងហ្វឹកហាត់ដោយបានឈ្លោះគ្នាជាមួយមិត្តរួមក្រុម។

កីឡាករវ័យ ៣៤ ឆ្នាំរូបនេះដែលបានទទួលស្គាល់ថាខ្លួនបាននិយាយពាក្យមិនសមរម្យទៅកាន់មិត្តរួមក្រុម Andy Halliday ក្នុងពេលហ្វឹកហាត់។ ក្រោយហេតុការណ៍នេះកើតឡើងក្លឹប Ranger បានចេញសេចក្តីថ្លែងការណ៍ថាអ្នកចាត់ការទូទៅក្លឹបលោក Mark Warburton គិតថាភាគីទាំងក្លឹបនិងកីឡាករសុទ្ធតែត្រូវការពេលវេលា។

ក្រៅពីនោះក្លឹបក៏បានបន្តថានៅពេលនេះក្លឹប និងកីឡាករ Barton នឹងមិនបកស្រាយអ្វីបន្ថែមទៀតនោះទេនៅពេលនេះ។

screen-shot-2016-09-20-at-3-05-05-pm

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ