Seria A: លទ្ធផល  និងតារាងពិន្ទុសរុបសប្តាហ៍ទី⁣⁣⁣ ៤

ការប្រកួតពានរង្វាន់លីកកំពូលនៃប្រទេស អ៊ីតាលី សប្តាហ៍ទី ៤ នេះក្លឹប Sampdoria ដែលត្រូវប្រកួតជាមួយក្លឹប AC Milan ក្នុងការប្រកួតបើកឆាកប្រចាំសប្តាហ៍នោះលទ្ធផលចុងក្រោយគឹក្លឹប AC Milan យកឈ្នះ ១-០។

សម្រាប់ការប្រកួតផ្សេងទៀតក្លឹប Roma ចាញ់ក្លឹប Fiorentina ១-០ ខណៈក្លឹប Napoli យកឈ្នះលើក្លឹប Bologna ក្នុងលទ្ធផល ៣-១។ ចំណែកក្រុម Lazio វិញក៏បានយកឈ្នះលើក្រុមភ្ញៀវ Bologna ៣-១ ផងដែរ។

ចំណែកឯការប្រកួតពិសេសរវាងក្លឹបការពារដំណែងជើងឯក Juventus ជាមួយក្លឹប Inter Milan នោះក្លឹបInter Milan វាយបកយកឈ្នះលើក្លឹបជើងឯករដូវកាលមុន Juventus ក្នុងការប្រកួត derby d’Italia ២-១។ បរាជ័យនេះគឺជាទើបតែជាបរាជ័យទី ២ ប៉ុណ្ណោះរបស់ក្លឹប Juventus នៅក្នុងការប្រកួត Serie A បន្ទាប់ពីពួកគេបានចាញ់ក្រុម Sassuolo ១-០ កាលពីថ្ងៃទី ២៨ ខែ តុលា ២០១៥។ ហើយការចាញ់នេះផងដែរមានន័យក្លឹប Napoli នឹងឡើងឈនៅកំពូលតារាងពិន្ទុសរុបបណ្តោះអាសន្នដែលមាន ១០ ពិន្ទុ ក្លឹប Juventus ឈលេខ ២ មាន ៩ ពិន្ទុ ខណៈក្លឹប Inter Milan  ឡើងមកឈនៅលេខ⁣⁣⁣ ៦។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ៤៕

week-4

14358650_1278117068927622_8037939037037085470_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Seria A

មតិយោបល់

Sponsor

អត្ថបទថ្មីៗ