EPL: លទ្ធផល នឹងតារាងពិន្ទុសរុបសប្តាហ៍ទី ៥ 

ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ សប្តាហ៍ទី ៥ បញ្ចប់ទៅដោយភាពភ្ញាក់ផ្អើលជាច្រើន។

សម្រាប់ការប្រកួតនៅសប្តាហ៍ទី៥ នេះ ក្លឹប តោខៀវ Chelsea ទទួលបរាជ័យជាលើកដំបូងក្នុងរដូវកាលនេះបន្ទាប់ពីបានចាញ់ក្លឹបហង្សក្រហម Liverpool ២-១ ក្នុងការប្រកួតបើកឆាកសប្តាហ៍នេះផងដែរ។

រីឯក្លឹបកាំភ្លើងធំ Arsenal ដែលត្រូវធ្វើការប្រកួតជាមួយក្លឹប Hull City នោះទទួលបានជ័យជម្នះលើក្រុមម្ចាស់ផ្ទះ ៤-១។ ក្លឹបជើងឯករដូវកាលមុន Leicester City យកឈ្នះលើក្លឹប Burnley ក្នុងលទ្ធផល ៣-០។

ចំណែកឯការប្រកួតនៅថ្ងៃអាទិត្យវិញមានមួយគូដែលក្លឹបបិសាចក្រហម Manchester United ដែលត្រូវធ្វើដំណើរទៅសូរសុខទុក្ខក្លឹប Watford នោះក្រុមម្ចាស់ផ្ទះបានយកឈ្នះលើក្លឹប Manchester United ៣-១។ នេះជាបរាជ័យទី ៣ របស់ក្លឹប Manchester United ក្រោមការដឹកនាំរបស់លោក Jose Mourinho។ ខណៈក្លឹប Manchester City បន្តកំណត់ត្រាឈ្នះ ១០០% ក្រោយយកឈ្នះលើក្លឹប Bournemouth ក្នុងលទ្ធផល ៤-០។ ខាងក្រោមជាលទ្ធផល នឹងតារាងពិន្ទុសរុបសប្តាហ៍ទី ៥៕

week-5

14316982_1437017762989301_4275253826352959125_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Premier League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ