ការពារជាតិត្រៀមនាំខ្សែប្រយុទ្ធកូរ៉េមកពង្រឹងក្រុមបន្ថែម​នារដូវកាលក្រោយ

ភ្នំពេញ៖ បន្ទាប់ពីការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០១៦ បានបញ្ចប់ជាស្ថាពរ ក្រុមជើងឯករងក្រសួងការពារជាតិ ក៏បានដាក់ផែនការពង្រឹងក្រុមឲ្យបានកាន់តែខ្លាំង ដើម្បីប្រជែងតំណែងជើងឯកឲ្យបាន នារដូវក្រោយ។ ទន្ទឹមជាមួយគ្នានេះ ក្លឹបកំពុងឡើងជើងខ្លាំងនេះ ក៏បានប្រកាសគ្រោងនឹងនាំចូលខ្សែប្រយុទ្ធជនជាតិកូរ៉េបន្ថែមទៀតផងដែរ។ នេះបើយោងតាមការឲ្យដឹងលើ Page ហ្វេកប៊ុកផ្លូវការរបស់ក្លឹបកាលពីពេលថ្មីៗកន្លងទៅ។

14344313_518352891695575_5443286880926597583_n

ប្រភពព័ត៌មានខាងលើនេះ បានសរសេរថា «ក្លឹបបាល់ទាត់ក្រសួងការពារជាតិ នឹងគ្រោងបន្ថែមខ្សែប្រយុទ្ឋជនជាតិកូរ៉េថែមទៀត នៅរដូវការក្រោយ»។ ប៉ុន្ដែតាមរយៈខ្លឹមសារនេះ មិនបានបញ្ជាក់ថា ជាកីឡាករកូរ៉េខាងត្បូង ឬកូរ៉េខាងជើងនោះទេ ខណៈរដូវកាលមុន ក្លឹបជើងឯកពាន Hun Sen Cup-2016 នេះ មានកីឡាករកូរ៉េខាងជើងរហូតដល់ទៅ ៤នាក់ តែគ្រូបង្វឹកលោក ទេព ឡុងរចនា បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ពួកគេទាំង ៤នាក់នោះ ត្រូវជម្រុះចេញ ២ រូប ប៉ុន្ដែមិនទាន់បញ្ជាក់ឈ្មោះជាផ្លូវការនោះទេ។ ជាងនេះទៅទៀត ក្រសួងការពារជាតិ ក៏បានដាក់ផែនការនារដូវកាលឆ្នាំ២០១៧ខាងមុខ គឺក្លឹបបានដាក់គោលដៅការពារតំណែងជើងឯកពានរង្វាន់ Hun Sen Cup ឲ្យបាន និងព្យាយាមគ្រប់បែបយ៉ាង ដើម្បីដណ្ដើមតំណែងជើងឯកលីគកំពូលកម្ពុជា តាមរយៈការពង្រឹងក្រុមឲ្យបានកាន់តែល្អ និងសហការជាមួយដៃកូឧបត្ថម្ភឲ្យបានកាន់តែរឹងមាំ ដើម្បីរៀបចំកម្មវិធីប្រកួតឲ្យមានភាពទាក់ទាញ សម្រាប់អ្នកគាំទ្រ ដែលកំពុងមានសន្ទុះរីកចម្រើននាពេលបច្ចុប្បន្នផងដែរ ៕

14233006_516463928551138_4345020559528612343_n

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ