AFF U-19៖ កម្ពុជាប្រកួតបង្គ្រប់កិច្ចល្ងាចនេះ តែអូស្រ្ដាលី និងមីយ៉ាន់ម៉ា ត្រូវការឈ្នះរៀងៗខ្លួន

ភ្នំពេញ៖ ក្រោយចំណាយពេលប្រកួតជាង ១ សប្ដាហ៍កន្លងទៅ ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល B នៃពានរង្វាន់ AFF U-19 Championships 2016 នឹងឈានដល់ការប្រកួតបញ្ចប់ពូលនាល្ងាចនេះហើយ ដោយក្រុមយុវជន U-19 កម្ពុជា នឹងត្រូវប្រកួតបង្គ្រប់កិច្ចជាមួយក្រុមយុវជន ឥណ្ឌូនេស៊ី បន្ទាប់ពីអស់ឱកាសឡើងទៅវគ្គបន្ដ គ្រាដែលក្រុម U-19 អូស្រ្ដាលី និង U-19 មីយ៉ាន់ម៉ា ទាមទារឈ្នះគូប្រកួតរៀងៗខ្លួន ដើម្បីដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំព្រឹត្តិការណ៍ថ្នាក់តំបន់នេះ។

14264104_1791375854433248_2271194348793033508_n

សម្រាប់ការប្រកួតនៅកីឡដ្ឋានមជ្ឈមណ្ឌលបាល់ទាត់ជាតិវៀតណាមល្ងាចនេះ គឺមាន ៣ ប្រកួត ក្នុងនោះរួមមានក្រុមការពារតំណែងជើងឯកថៃ ប៉ះ ក្រុមយុវជនមីយ៉ាន់ម៉ា និងក្រុមកីឡាករមាឌធំអូស្រ្ដាលី ជួបក្រុម U-19 ឡាវ នៅវេលាម៉ោង ៤ ល្ងាចនេះស្មើគ្នា។ ចំណែកឯក្រុមគោព្រៃជំទង់កម្ពុជា ត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំ ឥណ្ឌូនេស៊ី នៅវេលាម៉ោង ៧ យប់ ហើយក៏មានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ។ ចំពោះក្រុមគោព្រៃជំទង់កម្ពុជា និងក្រុមយុវជនឥណ្ឌូនេស៊ី គឺបានបាត់បង់ឱកាសឡើងទៅវគ្គបន្ដទៅហើយ បើទោះបីនៅសល់មួយប្រកួតក្នុងដៃក៏ដោយ បន្ទាប់ពីក្រុមទាំងពីរឆ្លងកាត់ ៤ ប្រកួតកន្លងទៅទទួលបានលទ្ធផលឈ្នះ ១ និងចាញ់ ៣ ហើយក្រុមក្រោមអាយុ ១៩ឆ្នាំទាំងពីរនេះ នឹងត្រូវជួបគ្នាក្នុងនាមប្រកួតបង្គ្រប់កិច្ចយប់នេះ ដើម្បីកំណត់ក្រុមឈរចំណាត់ថ្នាក់លេខ ៤ តែបើក្រុមណាចាញ់ នឹងធ្លាប់មកឈរចំណាត់ថ្នាក់លេខ ៥ ខណៈបច្ចុប្បន្នក្រុមទាំងពីរមាន ៣ ពិន្ទុស្មើគ្នា។ ដោយឡែកក្រុមយុវជនអូស្រ្ដាលីវិញ ថ្វីត្បិតកំពុងមាន ៩ ពិន្ទុឈរចំណាត់ថ្នាក់លេខ២ ប៉ុន្ដែក្រុមនេះមិនទាន់ទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះទេ គឺត្រូវការឈ្នះប្រកួតចុងក្រោយជាមួយក្រុមយុវជនឡាវ ដាច់ខាត ទើបអាចបញ្ចប់ក្ដីសង្ឃឹមក្រុមយុវជនមីយ៉ាន់ម៉ាបាន ព្រោះបច្ចុប្បន្នមីយ៉ាន់ម៉ាកំពុងឈរចំលេខ៣ និងមាន ៧ពិន្ទុ ហើយក្រុមនេះក៏សល់មួយប្រកួត ដោយត្រូវជួបក្រុមការពារតំណែងជើងឯកថៃ ដែលកំពុងឈរកំពូលតារាងពូលB ផងដែរ ៕

14355749_1791375171099983_9122544789711985095_n

thaa

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ