ឯកឧត្តមវ៉ាត់ ចំរើន៖ ការសិក្សានាថ្ងៃនេះ ពិតជាសំខាន់ សម្រាប់ MC និង អ្នកសសេរព័ត៌មានកីឡា

ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការសិក្សាអស់រយៈពេលមួយថ្ងៃពេញនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពី ម្សិលមិញរួចនោះ ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការនៃ NOCC បានប្រកាសប្រាប់បណ្ដា MC និង អ្នកសសេរព័ត៌មានកីឡាប្រមាណជាង ១០០នាក់ថាវគ្គបណ្ដុះបណ្ដាលនេះ ពិតជាសំខាន់ខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នា ខណៈដែលការសិក្សាថ្ងៃចុងក្រោយក៍រឹតតែសំខាន់ទៅទៀត។

14264033_582050651986156_2763452374990672309_n

ឯកឧត្តមវ៉ាត់ ចំរើនបានមានប្រសាសន៍ថា៖ «ការសិក្សានេះ ត្បិតតែមានរយៈពេលខ្លីក៏ពិតមែន តែ NOCC នៅតែខិតខំប្រឹងប្រែងធ្វើឱ្យសិក្ខាកាមដែលជា MC និង អ្នកសារព័ត៌មានទាំងអស់យល់ជ្រាបពីវគ្គនេះហើយសូមសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សានេះឱ្យទទួលបានលទ្ធផលល្អដើម្បីត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី១(National Game) ឬក៏ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ ២០២៣ដែលកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ។ ការរៀបចំព្រឹត្តិការណ៍ទាំង២ខាងលើក៏ដូចជាការប្រកួតកីឡាផ្សេងៗទៀតជាច្រើន គឺ ត្រូវការសុំធ្វើការសហការជាមួយអ្នកអត្ថាធិប្បាយ (MC) និង អ្នកសារព័ត៌មានជាខ្លាំង ដើម្បីធ្វើឱ្យការរៀបចំទទួលបានជោកជ័យ និង បញ្ចប់ទៅដោយរលូន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «នាថ្ងៃទី២០ ខែកញ្ញាដែលជាថ្ងៃសិក្សាចុងក្រោយនេះ ឯកឧត្តម និងធ្វើការបង្រៀនដោយផ្ទាល់ពេញមួយថ្ងៃតែម្ដងដោយធ្វើបទបង្ហាញអំពីការប្រើប្រាសពាក្យពេជន៍ភ្ជាប់ និង តម្លាភាពនៃការអត្ថាធិប្បាយកីឡាតាមស្ថានីយ៍ទូរទស្សន៍ផងដែរ ។»

img_9854-copy

គួបញ្ជាក់ផងដែរថា វគ្គនេះ NOCC គ្រោងបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន និង MC តែ ២៥នាក់ប៉ុណ្ណោះដែលជាស្ដង់ដា តែដោយសារការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី១ ឬហៅថា National Game នឹងត្រូវរៀបចំនាខែក្រោយនោះ ត្រូវការអ្នកអត្ថាធិប្បាយ និងអ្នកសារព័ត៌មានកីឡាច្រើនមកសហការគ្នា ទើបបន្ថែមសិក្ខាកាមរហូតទៅដល់ ៩៨នាក់ពោលគឺជាវគ្គបណ្ដុះបណ្ដាលរដ្ឋបាលកីឡាដែលធំជាងគេក្នុងប្រទេស៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ