កម្ពុជា នឹងអនុវត្តការត្រួតពិនិត្យសារធាតុហាមឃាត់យ៉ាងម៉តចត់ក្នុងព្រឹត្តិការណ៍កីឡាជាតិ

ភ្នំពេញ៖ ដើម្បីធានានូវការអនុវត្តយន្តការប្រកួតស្របទៅតាមគោលការណ៍ Fair Play នោះ ថ្នាក់ដឹកនាំកីឡានៃព្រះរាជាណាចក្រកម្ពុជា នឹងតម្រូវឱ្យមានការត្រួតពិនិត្យសារធាតុហាមឃាត់នៅក្នុងការប្រកួតកីឡាជាតិលើកទី១ ដែលនឹងប្រព្រឹត្តទៅនៅអំឡុងចុងខែតុលាខាងមុខនេះ។

14264033_582050651986156_2763452374990672309_n

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍នៅក្នុងវគ្គបណ្តុះបណ្តាល អ្នកសារព័ត៌មាន និង MC កីឡា កាលពីថ្ងៃទី១៩ ខែកញ្ញា ម្សិលមិញថា ដើម្បីជាការត្រៀមខ្លួនសម្រាប់ការធ្វើជាម្ចាស់ផ្ទះសុីហ្គេមឆ្នាំ២០២៣ នោះ កម្ពុជានឹងដាក់ឱ្យអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ក្នុងការត្រួតពិនិត្យសារធាតុហាមឃាត់ចំពោះអត្តពលិកដែលត្រូវចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាជាតិខាងមុខនេះ ស្របទៅតាមគោលការណ៍ដែលកំពុងអនុវត្តជាសាកលនោះ។ ឯកឧត្តមបានបញ្ជាក់ថា ការត្រួតពិនិត្យនេះមានសារៈសំខាន់ណាស់ព្រោះវារក្សាបាននូវតម្លៃនៃការប្រកួតប្រជែងស្របតាម Fair Play  និងកិត្តិយសដែលជ័យលាភីទទួលបានជៀសវាងការកេងចំនេញ ឬការប្រើប្រាស់សារធាតុជំនួយកម្លាំងដែលត្រូវបានគេហាមឃាត់នោះ។

img_9850-copy

ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំកីឡារូបនេះ ក៏បានលើកឡើងនូវបទពិសោធន៍នាពេលកន្លងមក ដោយមានអត្តពលិកមួយចំនួនដែលបានប្រព្រឹត្តខុសបែបនេះ ត្រូវបានដកហូតមេដាយ ឬដកសិទ្ធិក្នុងការប្រកួតជាផ្លូវការក្នុងព្រឹត្តិការណ៍ធំៗជាច្រើន ហេតុនេះ កម្ពុជា នឹងពង្រឹងការរក្សាតម្លាភាពនៃសមត្ថភាពកីឡាករ កីឡាការិនី ដើម្បីឆ្ពោះទៅរកជ័យជម្នះដោយយុត្តិធម៌ក្នុងការប្រកួតប្រជែងនានាដូចជាសុីហ្គេម ឬ អូឡាំពិកពិភពលោក ជាដើម៕

មតិយោបល់

Sponsor

អត្ថបទថ្មីៗ