ភ្នំពេញក្រោនបន្ថែមសមាជិកថ្មីត្រៀមជើងទី២នៃមិត្តហ្វូនខេមបូឌានលីក២០១៥

ក្លឹបភ្នំពេញក្រោនបានសម្រេចចុះកុងត្រាជាមួយកីឡាករខ្សែបម្រើកណ្តាលសញ្ជាតិកូរ៉េខាងត្បូង Yongsun Baekដែលមានវ័យ ២៨ ឆ្នាំនឹងបានចំណាយពេល ២ ឆ្នាំកន្លះជាមួយក្លឹបមួយចំនួននៅក្នុងប្រទេសថៃដូចជា៖ Trat, Saraburi និង Sukhothai បន្ទាប់ពីរូបកេបានលេងឲ្យក្លឹប Gangwon នៅក្នុង K-League (លីកកូរ៉េខាងត្បូង) បន្ទាប់ពីបានចាកចេញពីក្រុមសាកលវិទ្យាល័យ Jeonjun រួចមក។ កីឡាករ Yongsun នឹងពាក់អាវលេង ៥ នៅក្នុងក្រុមថ្មីរបស់គេ។ លោកគ្រូបង្គោលក្លឹបភ្នំពេញក្រោន Sam Schweingruber បាននិយាយថា៖ «ពិតជាមានសំណាងដែលកីឡាករដូចជារូបលោកដើម្បីចូលរួមការពារតំណែងជើងឯកក្នុងជុំទី២នេះ។ នៅប្រទេសថៃ Baek គឺជាខ្សែការពារកណ្តាល និងបម្រើការពារមួយរូបដ៏រឹងមាំនៅក្នុងលីកលំដាប់ទីមួយ។ ក្រុមរបស់គេ Saraburi បានឡើងទៅលេង Thai Premier កាលពីឆ្នាំមុន ហើយកីឡាកររូបនេះក៏បានលេងនៅ Sukhothai រយៈពេល ៦ ខែចុងក្រោយនេះ។ កីឡាកររូបនេះអាចលេងបានគ្រប់ប្រកួតក្នុងរយៈពេលប៉ុន្មានខែនេះ ហើយជាប្រធានក្រុម ព្រមទាំងរកបានគ្រាប់បាល់មួយចំនួនផងដែរ។»

Yongsun Baek1

Yongsun Baek2
អត្ថបទ/រូបភាព៖ PPCFC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ