ប្រតិភូកីឡាកម្ពុជាចូលជួបរដ្ឋមន្ត្រីក្រសួងអប់រំ មុនទៅប្រកួតកីឡាឆ្នេរខ្សាច់អាសុីនៅវៀតណាម

ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឲ្យប្រតិភូកីឡាកម្ពុជាដែលត្រូវចូលរួមការប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់អាសុីដោយនឹងត្រូវប្រកួតជាមួយបណ្តាប្រទេសចំនួន ៤៥ ផ្សេងទៀតនៅទ្វីបអាសុី ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងដាណាង ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម ជម្រាបលា និងស្តាប់អនុសាសន៍។

14322598_905545879549629_2035493962264204518_n

បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបរបស់ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងឯកឧត្តម វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារួចមមក ឯកឧត្តមអធិបតី បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «សូមប្រតិភូទាំងអស់យកចិត្តទុកខ្ពស់ក្នុងការថែរក្សាសុខភាព ទាំងមុនពេលប្រកួត ពេលប្រកួត ត្រូវខិតខំ ប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីដណ្តើមយកមេដាយមកជូនជាតិ និងមាតុភូមិ ។ មួយវិញទៀតត្រូវរក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូរបស់ជាតិ មិនត្រូវប្រព្រឹត្តនូវ អំពើមិនគម្បីណាមួយឡើយ ។»

14390639_905547786216105_6520279353011015353_n

សូមបញ្ជាក់ថា ការចេញទៅប្រកួតនេះជាមានប្រតិភូចំនួន ៥៨នាក់ ជាការចំណាយ ទាំងស្រុងរបស់ក្រសួងអប់រំ យុវជន និងកីឡា ទាំងការធ្វើដំណើរទៅមក ការស្នាក់នៅហូបចុក សំលៀកបំពាក់ផ្លូវការ សំលៀកបំពាក់ប្រកួត ព្រមទាំង ប្រាក់ហោប៉ៅផងដែរ ដែលចំណាយសរុបអស់ថវិកា ៣៨១ ២៩៦ ០០០រៀល៕

14329936_905547882882762_36294693934387626_n

អត្ថបទ និងរូបភាព៖ អគ្គនាយកដ្ឋានកីឡា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ