Davis Cup: ក្រុមអាហ្សង់ទីន យកឈ្នះក្រុមចក្រភពអង់គ្លេស ឡើងវគ្គផ្តាច់ព្រ័ត្រ

ក្រុមអាហ្សង់ទីន បានយកឈ្នះលើក្រុមការពារដំណែងជើងឯក ចក្រភពអង់គ្លេស ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Davis Cup ដោយយកឈ្នះក្នុងលទ្ធផល ៣-២។

ក្រុមចក្រភពអង់គ្លេស ត្រូវបានក្រុមអាហ្សង់ទីននាំមុខ ២-០ នៅក្នុងការប្រកួតថ្ងៃដំបូងនាទីលាន Glasgow ប៉ុន្តែក្រោយមកក្រុមចក្រភពអង់គ្លេស បានយកឈ្នះក្នុងការប្រកួតវាយជាគូរ ព្រមទាំងកីឡាករ Andy Murray បានយកឈ្នះក្នុងការប្រកួតបុរសទោលធ្វើឲ្យក្រុមទាំងពីរស្មើគ្នា ២-២។

នៅក្នុងការប្រកួតកាត់សេចក្តីផ្នែកបុរសទោលកីឡាករ ចក្រភពអង់គ្លេស Dan Evans យកឈ្នះក្នុងសិតដំបូងតែកីឡាករ Leonardo Mayer របស់ក្រុមអាហ្សង់ទីនបង្ហាញទម្រង់លេងយ៉ាងល្អដោយបានយកឈ្នះក្នុងការប្រកួតកាត់សេចក្តីនេះក្នុងលទ្ធផល 4-6 6-3 6-2 6-4។

screen-shot-2016-09-19-at-3-40-18-pm

ក្រុមអាហ្សង់ទីន នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេស ក្រូអាត សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនាខែ វិចិ្ឆកា ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី ៥ ហើយដែលក្រុមអាហ្សង់ទីនបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ហើនេះលើកនេះក្រុមអាហ្សង់ទីនក៏មិនខុសពីលើកមុនៗនោះទេគឹព្យាយាមឈ្នះជើងឯកជាលើកដំបូងរបស់ខ្លួន៕

screen-shot-2016-09-19-at-3-40-07-pm

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ