Evian Championship: កីឡាការីនី In Gee Chun ឈ្នះជើងឯកជាមួយនឹងកំណត់ត្រាថ្មី

កីឡាការីនីសញ្ជាតិ កូរ៉េខាងត្បូង In Gee Chun ធ្វើបានពិន្ទុទាបបំផុត 72-hole នៅក្នុងការប្រកួត major ដើម្បីឈ្នះជើងឯក Evian Championship កាលពីថ្ងៃអាទិត្យកន្លងទៅ។

កីឡាការីនីរូបនេះធ្វើបាន 21 under par ដោយបានបំបែកកំណត់ត្រាធ្វើបាន 20 under របស់កីឡាការីនី Henrik Stenson នៅឆ្នាំនេះក្នុងការប្រកួត Open និង Jason Day ក្នុងការប្រកួត 2015 PGA Championship។

កីឡាការីនី Chun ដែលធ្វើបានកំណត់ត្រាល្អជាងគេធ្វើបាន ៦៩ នៅក្នុងជុំចុងក្រោយក្នុងការប្រកួតនៅបារាំង ដើម្បីឈ្នះពាន Major ទី ២ របស់ខ្លួន។

“ខ្ញុំពិតជាស្ទើរតែមិនជឿថាខ្ញុំឈ្នះពានរង្វាន់ Evian Championship ព្រមទាំងធ្វើបាន 21 under par។” នេះជាអ្វីដែលកីឡាការីនីវ័យ ២២ ឆ្នាំរូបនេះបាននិយាយក្រោយឈ្នះ។

គួរបញ្ជាក់ផងដែរថា កីឡាការីនី Chun ដែលឈ្នះជើងឯក US Open ឆ្នាំទៅធ្វើបានយ៉ាងល្អក្នុងការប្រកួតព្រមទាំងរក្សាការនាំមុខទៅលើកីឡាការីនី មិត្តរួមជាតិ So Yeon Ryu និងកីឡាការីនី Sung Hyun Park ដែលបញ្ចប់ទៅនៅលេខ ២៕

screen-shot-2016-09-19-at-2-40-38-pm

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ