Rio Paralympics 2016 ត្រូវបានបិទខណៈកម្មវិធីនោះធ្វើឡើងដើម្បីជាការគោរពកីឡាករ Bahman Golbarnezhad

ការប្រកួតប៉ារ៉ាឡាំពិក Rio 2016 បានបញ្ចប់ជាមួយនឹងពិធីបិទដ៏ធំនៅខាងក្នុងកីឡដ្ឋាន Maracana កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ។

ក្នុងកម្មវិធីបិទនោះផងដែរ តារាងចម្រៀង អ្នករាំ ព្រមទាំងកាំជ្រួញបានបាញ់ឡើងនៅក្នុងកីឡដ្ឋានដ៏ធំនេះមុននឹងអត្តពលិកទាំងអស់ធ្វើពិធីរំលឹក និងការគោរពដល់កីឡាករជិះកង់សញ្ជាតិ អ៊ីរ៉ង់ Bahman Golbarnezhad ដែលបានស្លាប់ក្នុងការប្រកួតកាលពីថ្ងៃសៅរ៍។

screen-shot-2016-09-19-at-2-20-25-pm

លោក Philip Craven ប្រធានប៉ារ៉ាឡាំពិកអន្តរជាតិ បានថ្លែងថា៖ “ពេលនេះជាពេលដែលយើងរួមគ្នា”។  លោកបានបន្តថា៖ សម្រាប់ភាពជោគជ័យក្នុងការប្រកួតប៉ារ៉ាឡាំពិកនេះ ប្រទេស ប្រេលស៊ីល ពិតជាប្លែក និងអស្ចារ្យ។

ក្រោយមកលោក Craven បានឲ្យទង់ប៉ារ៉ាឡាំពិកទៅកាន់ដំណាងនៃប្រទេស ជប៉ុន សម្រាប់ការធ្វើកម្មវិធី ប៉ារ៉ាឡាំពិក បន្ទាប់នៅឆ្នាំ ២០២០។

លោកក៏បានអរគុណដល់ក្រុមគណៈកម្មធិការដែលបានរៀបចំកម្មវិធីដ៏ធំនេះឡើង អត្តពលិកដែលបានចូលរួម និងអ្នកគាំទ្រជាច្រើនដែលបានផ្តល់ការស្រលាញ់ និងលើកទឹកចិត្តដល់អត្តពលិកទាំងអស់ក្នុងការប្រកួតប៉ារ៉ាឡាំពិក នៅប្រទេស ប្រេស៊ីលនេះ។

ឈអមជាមួយនឹងលោក Craven លោក Carlos Nuzman ដែលជាប្រធានគណៈកម្មាធិការៀបចំកម្មវិធីនៅទីក្រុង Rio បានស្រែកប្រកាសបិទថា”បេសកកម្មបានជោគជ័យ៕”

screen-shot-2016-09-19-at-2-20-57-pm

screen-shot-2016-09-19-at-2-21-41-pm

screen-shot-2016-09-19-at-2-21-49-pm

អត្ថបទ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ