ថ្នាក់ដឹកនាំកីឡាខេត្តកំពង់ធំ បញ្ជូនអត្តពលិកចូលរួមកីឡាជាតិច្រើនជាងមុន

ភ្នំពេញ៖ បើតាមការឲ្យដឹងពីគណៈកម្មការចំពោះកិច្ចសម្រាប់ការប្រកួតកីឡាជាតិ (National Games) បានឱ្យដឹងថា ខេត្តកំពង់ធំដែលស្ទាក់ស្ទើរក្នុងការបញ្ជូនអត្តពលិកមកចូលរួមនោះបន្ទាប់ពីទទួលការណែនាំពី ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡារួចមក នៅពេលនេះបានបញ្ជូនអត្តពលិកមកចូលរួមប្រកួតកាន់តែច្រើនជាងមុនហើយ។

1-7

ឯកឧត្តមព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជន និង កីឡាបានឲ្យដឹងថា បន្ទាប់ពីស្ទាក់ស្ទើរក្នុងការចូលរួមនោះ ពេលនេះខេត្តកំពង់ធំសម្រេចចុះឈ្មោះអ្នកមកចូលរួមទាំងអត្តពលិក ទាំងមន្ត្រីបានចំនួន ៥៣នាក់ហើយ។ ចំពោះ ខេត្តប៉ៃលិន ដែលកន្លងមកចុះឈ្មោះចូលរួមប្រកួតតែ ៣ នាក់នោះពេលនេះបានអះអាងថានឹងបន្ថែមឈ្មោះអ្នកចូលរួម ក្នុងព្រឹត្តិការណ៍នេះ។

photo_2016-09-19_11-28-19

គួរបញ្ជាក់ថា បណ្ដារាជធានីខេត្តនានាបានចុះឈ្មោះរួចហើយនោះគឺរាជធានីភ្នំពេញមាន ១៧៧ នាក់ កណ្ដាលមាន ១៨១ នាក់កំពត ៩៧ នាក់ កោះកុង ៧៨ នាក់ កែប ៤៦ នាក់កំពង់ចាម ៩២ នាក់កំពង់ឆ្នាំ ១៤៥ នាក់ កំពង់ស្ពឺ ១១៤ នាក់ ។ ក្រចេះ ៦៤ នាក់ តាកែវ ៩៧ នាក់ ស្វាយរៀង ៦៤ នាក់ ត្បូងឃ្មំ ១១៩ នាក់ ស្ទឹងត្រែង ២១ នាក់ រតនគីរី ១១០ នាក់មណ្ឌលគីរី ៩៣ នាក់ព្រះវិហារ ៨៤ នាក់បាត់ដំបង ១៣៥ នាក់ពោធិ៍សាត់ ៨០ នាក់។ បន្ទាយមានជ័យ ២១ នាក់ សៀមរាប ១៣៦ នាក់ ខេត្តព្រះសីហនុ ៦៩ នាក់ ឧត្តរមានជ័យ ១០២ នាក់ក្រសួងការពារជាតិ ១០៣ នាក់ និង ក្រសួងមហាផ្ទៃ ១២៩ នាក់ ។

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ