Seria A: ក្លឹប Inter Milan យកឈ្នះលើក្លឹប Juventus យប់មិញនេះ

នៅក្នុងការប្រកកួតដ៏ធំប្រចាំសប្តាហ៍នេះក្នុងការប្រកួត Seria A ដោយក្លឹប Inter Milan វាយបកយកឈ្នះលើក្លឹបជើងឯករដូវកាលមុន Juventus ក្នុងការប្រកួត derby d’Italia ២-១។

14329887_1252685618114908_1500371695396529828_n

ក្រុមទាំងពីរវាយសម្រុកគ្នាទៅវិញទៅមកយ៉ាងខ្លាំងក្នុងតង់ទី១ តែគ្មានក្រុមណាអាចរកបានគ្រាប់បាល់នោះទេ។ ចូលដល់តង់ទី២ បានប្រមាណជាជាង ១០ នាទីកីឡាករ Stephan Lichtsteiner របស់ក្លឹប Juventus រកបានគ្រាប់បាល់នាំមុខឲ្យក្រុមបានសម្រេចក្រោយការបញ្ចូនបាល់របស់កីឡាករ Alex Sandro នៅនាទីទី ៦៦។ តែការនាំមុខនេះបានត្រឹមតែ ២ នាទីប៉ុណ្ណោះដោយនៅនាទីទី ៦៨ កីឡាករ Mauro Icardi តែតបាល់បញ្ចូលទីតាមស្មើបានសម្រេចជួយឲ្យក្រុមទាំងពីរស្មើគ្នាវិញបានសម្រេច។

កីឡាករ Ivan Perisic ដែលបានផ្លាស់ប្តូរចូលក្នុងតង់ទី២ តែតបាល់បញ្ជូលទីគ្រាប់ទី ២ ឲ្យក្លឹប Inter Milan នាំមុខវិញបន្ទាប់ពីការបញ្ជូនបាល់របស់កីឡាករ Icardi នៅនាទីទី ៧៨។ ក្រោយការនាំមុខរបស់ម្ចាស់ផ្ទះវិញក្លឹប Juventus បានផ្លាស់ប្តូរកីឡាករ Gonzalo Higuain ចូលតែនៅតែមិនអាចរកបានគ្រាប់បាល់តាមស្មើទោះបីជាកីឡាករ Banega របស់ក្លឹប Inter ទទួលបានកាតក្រហមនៅចុងម៉ោងក៏ដោយ។

14379691_1252777568105713_7081518435113112573_o

14409587_1252777468105723_8919730860728246005_o

14310391_1252777118105758_5851210571283768715_o

14324624_1252777121439091_2224757878955516326_o

14352360_1252777478105722_4397867687145076262_o

14352585_1252777074772429_5876856805089559182_o

14352564_1252777054772431_9117666420955845553_o

បរាជ័យនេះគឺជាទើបតែជាបរាជ័យទី ២ ប៉ុណ្ណោះរបស់ក្លឹប Juventus នៅក្នុងការប្រកួត Serie A បន្ទាប់ពីពួកគេបានចាញ់ក្រុម Sassuolo ១-០ កាលពីថ្ងៃទី ២៨ ខែ តុលា ២០១៥។ ហើយការចាញ់នេះផងដែរមានន័យក្លឹប Napoli នឹងឡើងឈនៅកំពូលតារាងពិន្ទុសរុបបណ្តោះអាសន្នដែលមាន ១០ ពិន្ទុខណៈក្លឹប Inter Milan  ឡើងមកឈនៅលេខ⁣⁣⁣ ៦។ ខាងក្រោមជាតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ៤៕

14358650_1278117068927622_8037939037037085470_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Inter Milan

មតិយោបល់

Sponsor

អត្ថបទថ្មីៗ