F1: កីឡាករ Nico Rosberg ត្រលប់មកឈនៅកំពូលតារាងពិន្ទុសរុបក្រោយឈ្នះជើងឯក Singapore Grand Prix

កីឡាករ Nico Rosberg បានត្រលប់មកឈនៅកំពូលតារាងពិន្ទុសរុបនៅលើតារាង World Championship វិញបន្ទាប់ពីបានឈ្នះជើងឯក Singapore Grand Prix កាលពីយប់មិញនេះ។

នៅក្នុងការប្រកួតដ៏តឹងតែងនេះទោះបីជាកីឡាករ Nico Rosberg ចាប់ផ្តើមរៀងយឺតបន្តិចក៏ពិតមែនតែដោយសារតែការប្រើប្រាស់យុទ្ធសាស្រ្ត និងបច្ចេកទេសរបស់កីឡាកររូបនេះបានជួយឲ្យរូបគេទទួលបានជើងឯកនៅក្នុងការប្រកួត Singapore Grand Prix ខណៈកីឡាករ Daniel Ricciardo  របស់ក្រុម⁣⁣ Red Bull បានចំណាត់ថ្នាក់លេខ ២ និង កីឡាករ Lewis Hamilton ក្រុម Mercedes ទទួលបានលេខ ៣។

_91290675_singapore

ជ័យជម្នះនេះរបស់កីឡាករ Nico Rosberg នៅក្នុងការប្រកួតនេះមានន័យថាកីឡាករដេលមកពីក្រុម Mercedes រូបត្រលប់ទៅឈនៅកំពូលតារាងពិន្ទុសរុបវិញដោយមាន ២៧៣ ពិន្ទុ ព្រមទាំងបានទម្លាក់មិត្តរួមក្រុមកីឡាករ Lewis Hamilton  មកឈនៅលេខ⁣⁣ ២ ដែលមាន ២៦៥ ពិន្ទុ ខណៈកីឡាករ Daniel Ricciardo ឈនៅលេខ ៣ មាន ១៧៩ ពិន្ទុ។ នេះគ្រាន់តែជាតារាងពិន្ទុបណ្តោះអាសន្នតែប៉ុណ្ណោះដោយការប្រកួតនៅរដូវកាលនេះនៅសល់ ៦ កម្មវិធីទៀតសម្រាប់កីឡាករទាំងអស់៕

14372319_664604110363241_8569278143197536101_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ F1

មតិយោបល់

Sponsor

អត្ថបទថ្មីៗ