រឿង សោភ័ណ្ឌ និង ពុទ្ធ ឆាយរិទ្ធី ឈ្នះថៃ ទាំងប្រទាំងប្រទើស!

ភ្នំពេញ៖ កីឡាករ រឿង សោភ័ណ្ឌ មកពីក្លិបម្កុដរាជសីហ៍ បានយកឈ្នះអ្នកប្រដាល់ថៃ Super Chhai ដោយពិន្ទុក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ទម្ងន់ ៦៩ គីឡូក្រាម លើសង្វៀនអាស៊ីអាគ្នេយ៍កាលពីល្ងាចថ្ងៃទី១៨ ខែកញ្ញាម្សិលមិញនេះក្នុងសភាពប្រទាំងប្រទើសបំផុត ដោយដំបូងឡើយអាជ្ញាកណ្តាលបានបានប្រកាសលទ្ធផលឲ្យថៃឈ្នះ ប៉ុន្តែអ្វីដែលគួរហួសចិត្តនោះគឺ បន្ទាប់មកលទ្ធផលត្រូវបានប្រកាសម្ដងទៀត ដោយឲ្យសោភ័ណ្ឌ ជាអ្នកឈ្នះវិញ។ ការប្រែប្រួលភ្លាមៗនេះបានធ្វើឲ្យអ្នកទស្សនាជ្រួលច្របល់ហើយគេសង្ស័យថាមានអ្វីចម្លែកនៅពីក្រោយខ្នងប្រធានវិនិច្ឆ័យក្នុងការប្រកួតនោះគឺជាលោក រាជ សុផែន ជាក់ជាមិនខាន ខណៈដែលគេមិនដឹងទេថា កំហុសបែបនេះនឹងត្រូវដោះស្រាយបែបណា ហើយប្រសិនបើគេធ្វើមើលមិនឃើញ ហើយមិនដាក់កំហុសទេនោះ អាចនឹងត្រូវគេចំអកឲ្យថាគណៈកម្មការវិន័យរបស់សហព័ន្ធទុកសម្រាប់តែដាក់ទណ្ឌកម្មចំពោះមនុស្សតូចតាចតែប៉ុណ្ណោះ។ ដូច្នេះ សូមឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺន ដែលជាប្រធានសហព័ន្ធប្រដាល់ មេត្តាពិនិត្យមើលករណីនេះផង។

roeurng-sophon3-800x600

នៅក្នុងប្រកួតក្នុងព្រឹត្តិការណ៍នេះដែរកីឡាករ ពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរិវង្សក៏បានយកឈ្នះអ្នកប្រដាល់ថៃ Thai Oulek ទាំង មានបញ្ហាដែរ ។ Thai Oulek បានឆ្លៀតស៊ីឡាក់នៅទឹកទី៤ ដោយសារតែអាជ្ញាកណ្ដាលឃាត់ហើយនោះ រិទ្ធី ឆ្លៀតបន្ថែមមួយ ជើងទៀត។ តាមពិតរិទ្ធីមានកំហុសទោះបីការទាត់បន្ថែមមួយជើងនោះស្រាលក៏ដោយ ប៉ុន្តែបែរជាប្រធានវិនិច្ឆ័យសម្រេចឲ្យ រិទ្ធីជាអ្នកឈ្នះទៅវិញ។ យ៉ាងណាក៏ដោយ ករណីនេះមិនសូវជាអាក្រក់មើលដូចការប្រកាសលទ្ធផលរបស់រឿង សោភ័ណ្ឌ ដែលគេមើលឃើញតាមទូរទស្សន៍ពេញស្រុកខ្មែរនោះទេ ៕

put-chhayrithy-800x600

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ