Davis Cup: កីឡាករ Juan Martin del Potro យកឈ្នះកីឡាករ Andy Murray ខណៈក្រុម អាហ្សង់ទីន នាំមុខ អង់គ្លេស ២-០

ការការពារដំណែងជើងឯក Davis Cup របស់ក្រុមចក្រភពអង់គ្លេសកំពុងតែជួបនឹងបញ្ហាធំបន្ទាប់ពីកីឡាករ អាហ្សង់ទីន Juan Martin del Potro បានយកឈ្នះលើកីឡាករ Andy Murray ដើម្បីជួយឲ្យក្រុមអាហ្សង់ទីន នាំមុខ ២-០ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាទីលាននៅទីក្រុង Glasgow។

កីឡាករ Del Potro បានយកឈ្នះក្នុងលទ្ធផល 6-4 5-7 6-7 (5-7) 6-3 6-4 បន្ទាប់ពីធ្វើការប្រកួតរយៈពេល ៥ ម៉ោង និង ៧ នាទី មុននឹងកីឡាករ Guido Pella របស់អាហ្សង់ទីនក៏បានយកឈ្នះលើកីឡាករ Kyle Edmund ក្នុងលទ្ធផល 6-7 (5-7) 6-4 6-3 6-2 ផងដែរ។

បរាជ័យរបស់កីឡាករ Murray នេះទើបតែជាបរាជ័យទី ៣ ក្នុងការប្រកួត ៣២ ប្រកួតក្នុងការប្រកួត Davis Cup ផ្នែកបុរសទោលប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ប្រសិនក្រុមចក្រភពអង់គ្លេស ចង់បន្តឡើងទៅវគ្គផ្តាច់ព្រ័ត្រនោះក្រុមចក្រភពអង់គ្លេស ត្រូវការឈ្នះក្នុងការប្រកួតវាយជាគូរ និង ការប្រកួតបុរសទោលទាំងពីរប្រកួតនៅថ្ងៃនេះ៕

screen-shot-2016-09-17-at-7-41-34-pm

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ