Fifa នឹងមិនសហការក្នុងការរៀបចំពានរង្វាន់ Ballon d’Or ទៀតនោះទេ

Fifa បានសម្រេចបញ្ចប់ការសហការក្នុងការរៀបចំការប្រកគល់ពានរង្វាន់ Ballon d’Or ដែលជាពានសម្រាប់កីឡាករពិភពលោកល្អជាងគេប្រចាំឆ្នាំជាផ្លូវការ។

កម្មវិធីប្រគាល់ពានរង្វាន់ត្រូវបានរៀបចំឡើងដោយបាល់ទាត់បារាំងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៥៦ មកម្លេះ ប៉ុន្តែក្នុងរយៈពេល ៦ ឆ្នាំក្រោយនេះកម្មវិធីនេះបានក្លាយជាកម្មវិធី Fifa Ballon d’Or ដែលមានការពានក់ព័ទ្ធនិង រៀបចំដោយបាល់ទាត់ពិភពលោកវិញ។

ទស្សនាវដ្តីបារាំង និងបន្តរៀបចំកម្មវិធីប្រគល់ពានរង្វាន់នេះតទៀត ហើយនឹងប្រាប់ពីសេចក្តីលម្អិតនៅថ្ងៃ អង្គារ៍ ទី ២០ កញ្ញា ខាងមុខនេះ។

Fifa បានរៀបចំការប្រគល់ពានកីឡាករពិភពលោកល្អប្រចាំឆ្នាំពីឆ្នាំ ១៩៩១ រហូតដល់ឆ្នាំ ២០០៩ ដូចនេះ Fifa គ្រោងនឹងរៀបចំកម្មវិធីនេះឡើងវិញដោយមានការរៀបចំ និងប្រគល់ពានដោយផ្ទាល់វិញ តែសេចក្តីលម្អិតនៅមិនទាន់ខេញនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា ៦ ឆ្នាំចុងក្រោយនេះខ្សែប្រយុទ្ធឆ្នើមក្លឹប Barcelona កីឡាករ Lionel Messi បានឈ្នះពានរង្វាន់ Fifa Ballons d’Or ៤ ដង បូករួមនឹងមួយកាលពីឆ្នាំទៅខណៈខ្សែប្រយុទ្ធក្លឹប Real Madrid កីឡាករ Cristiano Ronaldo ឈ្នះ ២ ដង ផងដែរ៕

screen-shot-2016-09-17-at-7-29-07-pm

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ