សែន រ៉ាដេត ឈ្នះថៃត្រឹមទឹក៣ ស្របពេល មឿន សុខហ៊ុច ឈ្នះដោយពិន្ទុ

ភ្នំពេញ៖ ការបង្ហាញខ្លួនរបស់អ្នកប្រដាល់សែន រ៉ាដេត មកពីក្លិបអប្សរាគុនខ្មែរលើសង្វៀនអាស៊ីអាគ្នេយ៍នាយប់ថ្ងៃទី១៦ ខែកញ្ញាម្សិលមិញនេះមិនបានធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះឡើយ ។ រ៉ាដេត បានប្រកួតជាមួយអ្នកប្រដាល់ថៃ Do Ramorn ក្នុងប្រភេទ ទម្ងន់៥១ គីឡូក្រាម ។

photo_2016-09-17_05-43-50-800x600

ក្នុងការប្រកួតនេះរ៉ាដេត ប្រើពេលតែ ៣ទឹកប៉ុណ្ណោះធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះលើកទង់ជ័យស ចុះញ៉មបន្ទាប់ពី រ៉ាដេតប្រើជើងទាត់ឲ្យខូចដៃរួចមក ។ គួរបញ្ជាក់ថាអ្នកប្រដាល់ថៃDo Ramorn ពូកែដៃ និងប៉ិនមានទេពកោសល្យក្នុងការប្រើជើង ។ ដោយសារតែពូកែដៃបែបនេះហើយទើប រ៉ាដេត ទាត់ឲ្យខូចដៃប្រកួតលែងកើតតែម្តង ។

photo_2016-09-17_05-43-13-800x600

ដោយឡែកមឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្សវិញបានយកឈ្នះអ្នកប្រដាល់ថៃ Sang Yourt ដោយពិន្ទុទាំងប្រផិតប្រផើយបន្ទាប់ពីប្រកួតគ្នា ៥ ទឹកពេញនោះ ។

photo_2016-09-17_05-41-12-800x600

ក្នុងការប្រកួតនេះសុខហ៊ុចមានប្រៀបតែបន្តិចបន្តួចប៉ុណ្ណោះ ។ ពួកគេជាអ្នកប្រដាល់ដែលចូលចិត្តប្រើជើងទាត់ដូចគ្នាតែការទាត់ចេញរបស់សុខហ៊ុចមានប្រសិទ្ធិភាពជាងទើបគេបានទទួលជ័យជម្នះបែបនេះ៕photo_2016-09-17_05-43-57-800x600

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ