AFF U-19 : កម្ពុជាបាត់បង់ ៣ ពិន្ទុក្រោយចាញ់ថៃទាំងប្រផិតប្រផើយ ២-១ មុននេះ

ហាណូយ៖ ក្រុមបាល់ទាត់យុវជន U-19 កម្ពុជាបានបាត់បង់អស់ ៣ពិន្ទុក្រោយពីបានទទួលបរាជ័យក្នុងជំនួបជាមួយក្រុម U-19 ថៃនៅក្នុងការប្រកួតល្ងាចនេះដោយលទ្ធផល ២-១ រួចមក។ យ៉ាងណាក៏ដោយ ក្រុមកម្ពុជបានបង្ហាញនូវទម្រង់លេងដ៏ល្អមួយដោយបានដណ្តើមយកគ្រាប់បាល់នាំមុខក្រុមជើងឯកឆ្នាំចាស់នេះមុនមួយគ្រាប់ដោយកីឡាករ អុិន សុដាវីដ ដែលនេះគឺជាគ្រាប់បាល់ដំបូងគេរបស់ក្រុមកម្ពុជានៅក្នុងជំនួបជាមួយក្រុមថៃនារយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកាលពីឆ្នាំមុនថៃបានសុីកម្ពុជាលើទឹកដីឡាវដល់ទៅ ៦-០ ឯណោះ។
match-result-fulltime_thai-vs-cambodia
ដូច្នេះឆ្លងកាត់ការប្រកួតទាំង៣ លើកកម្ពុជារកបាន ៣ ពិន្ទុ ដោយបានចាញ់ពីរ និងឈ្នះ១លើក គឺចាញ់ក្នុងជំនួបជាមួយក្រុមអូស្ត្រាលី និងឈ្នះឡាវ មុននឹងបរាជ័យទាំងប្រផិតប្រផើយដោយសារថ្វៃជើងថៃនៅថ្ងៃនេះ។

មតិយោបល់

Sponsor

អត្ថបទថ្មីៗ