សហព័ន្ធកីឡាអត្តពលកម្មបង្ហាញប្រភេទវិញ្ញាសាដែលត្រូវប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១

ភ្នំពេញ៖ សហព័ន្ធកីឡាអត្តពលកម្មកម្ពុជាស្ម័គ្រចិត្តបានបង្ហាញពីចំនួនវិញ្ញាសានៃប្រភេទកីឡាអត្តពលកម្មសម្រាប់ការប្រកួតកីឡាជាតិលើកទី ១ នាពេលខាងមុខនេះ ដោយសម្រាប់បុរសមាន ១៥វិញ្ញាសា និង នារីមាន ១៤វិញ្ញាសា ។ លោកប៉ែន វុទ្ធី អគ្គលេខាធិការសហព័ន្ធកីឡាអត្តពលកម្ម បានបញ្ជាក់ថាប្រភេទកីឡាអត្តពលកម្មមានជាង ៤០វិញ្ញាសាឯណោះតែវិញ្ញាសាខ្លះកម្ពុជាពុំធ្លាប់លេង ហើយក៏គ្មានសម្ភារៈសម្រាប់លេងទៀតផង។

img_0097-800x600

សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១នេះ គឺវិញ្ញាសាអត្តពលកម្មបុរសទាំង ១៥នោះរួមមាន៖ រត់ល្បឿនលើផ្ទៃរាប១០០ម៉ែត្រ-២០០ម៉ែត្រ- ៤០០ម៉ែត្រ-៨០០ម៉ែត្រ, រត់ចម្ងាយ១០គីឡូម៉ែត្រ, រត់បណ្ដាក់១០០ម៉ែត្រ ៤ដង, រត់ ១៥០០ម៉ែត្រ, ដើរចម្ងាយ ១០គីឡូម៉ែត្រ, លោតកម្ពស់, លោតចម្ងាយ, លោតបណ្ដាក់៣ជំហាន, ចោលដុំដែកទម្ងន់ ៧,២៦០គីឡូក្រាម, ចោលថាសទម្ងន់២គីឡូក្រាម, ចោលស្នទម្ងន់ ៨០០ក្រាម និងរត់ពាក់កណ្ដាលម៉ារ៉ាតុង ។ ចំពោះវិញ្ញាសាទាំង ១៤របស់នារីមានដូចជា៖ រត់ ១០០ម៉ែត្រ-២០០ម៉ែត្រ-៤០០ម៉ែត្រ-៨០០ម៉ែត្រ- ១.៥០០ម៉ែត្រ-៥គីឡូម៉ែត្រ, រត់បណ្ដាក់ ១០០ម៉ែត្រ ៤ដង, ដើរ ៥គីឡូម៉ែត្រ, លោតកម្ពស់, លោតចម្ងាយ, លោតបណ្ដាក់ ៣ជំហាន, ចោលដុំដែកទម្ងន់ ៤គីឡូក្រាម, ចោលថាសទម្ងន់ ១គីឡូក្រាម និង រត់ពាក់កណ្ដាលម៉ារ៉ាតុង ៕

img_0104-800x600-1

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ