ក្រោនទៅជួបស្វាយរៀង បឹងកេតអង្គរទទួលប៉ូលីសខណៈវេស្ទើនប៉ះខេមបូឌានថៃហ្គ័រស្របពេលBBUស្វាគមន៍ណាហ្គាវើល

ការប្រកួតមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៥ មកដល់ថ្ងៃនេះឈានដល់សប្តាហ៍ទី១១ហើយ ក្នុងនោះមានការប្រកួតចំនួន៥គូ នៅទីកន្លែងផ្សេងៗគ្នា។ ដោយក្រុមភ្នំពេញក្រោន ចេញក្រៅទឹកដីជាលើកទី៣ទៅកាន់កីឡដ្ឋានរបស់ក្រុមស្វាយរៀង ឯក្រុមចំណាត់ថ្នាក់លេខ១ក្នុងតារាងបណ្តោះអាសន្នបឹងកេតអង្គរ បើកទ្វារទទួលស្វាគមន៍ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ខណៈក្រុមវេស្ទើនភ្នំពេញ ត្រូវរាក់ទាក់ភ្ញៀវខេមបូឌានថៃហ្គ័រ ស្របពេលដែលក្រុមបៀលប្រាយយូណាយធីត ប៉ះណាហ្គាវើល។ សម្រាប់ពេលវេលា និងទីកន្លែងមានទៅតាមតារាងខាងក្រោម៖

-ភ្នំពេញក្រោន Vs ស្វាយរៀង វេលាម៉ោង៦:០០នាទីល្ងាច នៅកីឡដ្ឋានរបស់ក្លឹបស្វាយរៀង

-បឹងកេតអង្គរ Vs អគ្គស្នងការដ្ឋាននគរបាលជាតិ វេលាម៉ោង៣:៣០នាទីល្ងាច នៅកីឡដ្ឋានស្តាតចាស់

-វេស្ទើនភ្នំពេញ Vs ខេមបូឌានថៃហ្គ័រ វេលាម៉ោង៣:៣០នាទីល្ងាច នៅកីឡដ្ឋានរបស់ក្លឹបវេស្ទើន

-បៀលប្រាយយូណាយធីត Vs ណាហ្គាវើល វេលាម៉ោង៣:៣០នាទីល្ងាច នៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី១

12
ក្រុមភ្នំពេញក្រោន

3
ក្រុមបៀលប្រាយ

អត្ថបទ/រូបភាព៖ បារាំង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ