EPL: តោខៀវ Chelsea ទទួលហង្សក្រហម Liverpool យប់នេះ

ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ សប្តាហ៍នេះបានឈានដល់ការប្រកួតសប្តាហ៍ទី ៥ ខណៈក្លឹបតោខៀវ Chelsea នឹងត្រូវទទួលក្លឹប ហង្សក្រហម Liverpool ក្នុងការប្រកួតបើកឆាកសប្តាហ៍ទី ៥ នេះ។

ក្លឹបតោខៀវ Chelsea នឹងបើកកីឡដ្ឋាន Stamford Bridge របស់ខ្លួនដើម្បីគូរប្រកួតដែលកំពុងបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាលក្នុងការប្រកួតជាមួយក្លឹបធំៗគឺ ក្លឹប ហង្សក្រហម Liverpool នៅវេលាម៉ោង ២:០០ រំលងអធ្រាត្រ ថ្ងៃទី ១៧ កញ្ញា ២០១៦។

16-09-2016

-ស្ថិតិ

ក្លឹប Chelsea នឹងក្លឹប Liverpool ធ្លាប់មានប្រវត្តជួបគ្នាចំនួន ៤៨ ប្រកួតដែលក្នុងនោះក្លឹប Chelsea ឈ្នះ ១៩ ប្រកួត ក្លឹប Liverpool ឈ្នះ ១៨ ប្រកួត នឹង ស្មើគ្នា ១១ ប្រកួត។

screen-shot-2016-09-16-at-10-57-08-am

ចំណែកឯការជួបគ្នា ៥ ប្រកួតចុងក្រោយគឹក្លឹប Chelsea ឈ្នះ ២ ក្លឹប Liverpool ឈ្នះ ១ ប្រកួត និងស្មើគ្នា ២ ប្រកួតផងដែរ។

screen-shot-2016-09-16-at-10-57-30-am

ប្រសិនជាយើងមើលពីស្ថិតិរបស់ក្រុមទាំងពីរនៅក្នុងរដូវកាលនេះក្រោយការប្រកួត ៤ វិញ យើងឃើញថាក្លឹបតោខៀវ Chelsea បច្ចុប្បន្នកំពុងតែលេខ ២ ខណៈដែលក្លឹប ហង្សក្រហម Liverpool ឈនៅលេខ ៦។

screen-shot-2016-09-16-at-10-57-46-am

-កីឡាករ

អ្នកចា់ការទូទៅក្លឹប Chelsea លោក Antonio Conte បានប្រាប់ថាកីឡាករ David Luiz នឹងបង្ហាញខ្លួនជាលើកដំបូងឲ្យក្លឹប Chelsea បន្ទាប់ពីបានចុះកុងត្រាត្រលប់មកក្លឹបវិញកាលពីពេលថ្មីៗនេះ។

ចំណែកឯខ្សែការពារកណ្តាល John Terry នឹងត្រូវអវត្តមានពីការប្រកួតដោយសារតែទទួលរងរបួសកែងជើង។

14324658_10154697578312259_3392870199423613683_o

-អ្នកចាត់ការទូទៅ

លោក Antonio Conte បានបញ្ជាក់ថា: “យើងនឹងត្រូវលេងឲ្យល្អបំផុតនៅក្នុងការប្រកួតនេះពីព្រោះយើងដឹងថាពួកគេលេងល្អកម្រិតណា។”

conte

លោក Jurgen Klopp បានប្រាប់ថា: “ខ្ញុំពិតជារំភើប ក្នុងការប្រកួតជាមួយក្លឹប Chelsea ហើយការប្រកួតនេះតែងតែជាការប្រកួតពិសេសនៅក្នុង Premier League។ ពួកគេគឺជាក្រុមខ្លាំងហើយពួកគេមានចលនាល្អក្នុងការលេងផងដែរ៕”

klopp

អត្ថបទ៖ រិទ្ធី

ប្រភព៖ Premier League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ