កីឡាករអាស៊ាន នឹងមានឱកាសទៅលេងលីគកំពូលថៃចាប់ពីឆ្នាំ២០១៨ តទៅ!

ថៃ៖ សមាគមបាល់ទាត់នៃប្រទេសថៃបានប្រកាសជាផ្លូវការអំពីលក្ខខណ្ឌកែប្រែសម្រាប់ការទិញកីឡាករបរទេសរបស់បណ្តាក្លឹបដែលកំពុងលេងនៅលីគកំពូលថៃ និងក្នុងលីកទី១ ដោយនឹងចាប់ផ្តើមអនុវត្តចាប់ពីរដូវកាលឆ្នាំ២០១៨ តទៅ។ តាមគោលការណ៍ថ្មីនេះ ក្លឹបទាំងអស់អាចដាក់បញ្ចូលកីឡាករមកពីប្រទេសជាសមាជិកសមាគមប្រជាជាតិអាសុីអាគ្នេយ៍ (ASEAN) ចូលជាសមាជិកក្រុមរបស់ខ្លួនក្នុងក្របខណ្ឌនៃការប្រកួត Thai League និង Division 1 បាន។

14311206_1632594960365465_5963259420852870238_o

បើយោងតាមកិច្ចប្រជុំរបស់គណៈកម្មាធិការនៃលីគកំពូលថៃ (PLT) ដែលទើបតែបញ្ចប់កាលពីម្សិលមិញនេះបានឲ្យដឹងថា អង្គប្រជុំបានសម្រេចអនុម័តឲ្យក្លឹបនានាអាចដាក់បញ្ចូលកីឡាករមកពីប្រទេសសមាជិកអាស៊ាន ក្នុងកូតាកីឡាករបរទេសសម្រាប់ Thai League និងការប្រកួត Division 1 ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យបាល់ទាត់នៅក្នុងតំបន់អាស៊ានទាំងមូល។

14322524_1632601630364798_6328194120447947503_n

គួរបញ្ជាក់ថា សម្រាប់គោលការណ៍បច្ចុប្បន្ននេះគឺ ក្លឹបដែលលេងនៅ Thai League និង D1 អាចទិញកីឡាករបរទេសបាន ៤ រូប និង កីឡាករដែលជាសមាជិក AFC មួយរូបតាមរូបមន្ត (៤+១)។ ដូច្នេះ ជាមួយនឹងច្បាប់ថ្មីនេះក្លឹបដែលលេងនៅលីគកំពូលថៃ និងលីគទី១ នឹងតម្រូវឲ្យទិញកីឡាករបរទេសបានតែ ៣ រូប ប៉ុណ្ណោះ ហើយកីឡាករ AFC ១ រូប និង ១ រូបទៀតគឺជាកីឡាករដែលលេងនៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន ពោលគឺអនុវត្តតាមរូបមន្តថ្មី (៣+១+១) ប៉ុន្តែសម្រាប់ការលេងនៅលើទីលានប្រកួតគឺនៅរក្សាច្បាប់ដដែលដោយក្លឹបនីមួយៗអាចដាក់កីឡាករបរទេស ៣ រូប និងកីឡាករ AFC ឬ អាស៊ានមួយរូប។

14344745_1632601710364790_4727567581364112540_n

បើយោងតាម ច្បាប់ថ្មីនេះកីឡាករឆ្នើមៗមកពីប្រទេសអាស៊ានទាំង ៩ ផ្សេងទៀតរួមមាន៖ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និង វៀតណាម នឹងមានឱកាសក្នុងការបានចូលលេងជាមួយក្លឹបល្បីៗនៅក្នុងប្រទេសថៃដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបន្ថែមទៀត ខណៈដែលប្រទេសនេះត្រូវបានគេទទួលស្គាល់ថាមានភាពរីកចម្រើនខ្លាំងក្លាលើវិស័យបាល់ទាត់នេះ៕

14361312_1632601797031448_6540813549944186423_o

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

Sponsor

អត្ថបទថ្មីៗ