Ronaldo បដិសេធមិនឆ្លើយនឹងសំនួរលើបញ្ហាពុករលួយរបស់ FIFA

ខ្សែប្រយុទ្ធ Cristiano Ronaldo​ របស់ក្លឹប Real Madrid បានសម្តែងការមិនពេញចិត្ត និងក្រោកចេញពីកៅអីអង្គុយបន្ទាប់ពីត្រូវ បានអ្នកសារព័ត៌មានមួយរូបចោទសួរពីបញ្ហារឿងអាស្រូវពុករលួយរបស់ FIFA។ ក្នុងអំឡុងពេលចូលរួមក្នុងកម្មវិធី CNN en Español ដើម្បីផ្សព្វផ្សាយពីផលិតផល Nike ដ៏ល្បីល្បាញនោះ ម្ចាស់ពានរង្វាន់ Ballon d’Or រូបនេះត្រូវបានអ្នកកាសែត Andres Oppenheimer ធ្វើការចោទសួរពីបញ្ហាពុករលួយរបស់ FIFA ប៉ុន្តែជាការឆ្លើយតបវិញកីឡាកររូបនេះបានឆ្លើយយ៉ាងខ្លីថា៖ «ខ្ញុំមិនខ្វល់» រួចបានដើរចេញតែម្តង។ យ៉ាងណាក៏ដោយអ្នកសារព័ត៌មានរូបនេះត្រូវបានរិះគន់ថាបានធ្វើការចោទសួរខុសពីអ្វីដែលជាគោលបំណងរបស់កម្មវិធីដែលមានគោលដៅឃោសនាផលិតផលតែប៉ុណ្ណោះ។

of Manchester United of Aalborg during the UEFA Champions League Group E match between Manchester United and Aalborg at Old Trafford on December 10, 2008 in Manchester, England.

 

អត្ថបទ៖ មករា

រូបភាព៖ Google

មតិយោបល់

Sponsor

អត្ថបទថ្មីៗ