Champions League: ក្លឹប Legia Warsaw សុំទោសចំពោះអ្នកគាំទ្រក្លឹប Borussia Dortmund

ក្លឹប Legia Warsaw បានធ្វើការសុំទោសដែលអ្នកគាំទ្ររបស់ខ្លួនបានស្រែកហ៊ោដោយប្រើប្រាស់អាកប្បកិរិយាមិនសមរម្យទៅលើអ្នកគាំទ្ររបស់ក្លឹប Borussia Dortmun ហើយបានបញ្ជាក់ថាក្លឹបនឹងដាក់ពិន័យចំពោះអំពើហឹង្សារបស់អ្នកគាំទ្របន្ទាប់ពីក្លឹបបានទទួលបរាជ័យ ៦-០ ក្នុងការប្រកួតជាមួយក្លឹប Borussia Dortmund។

នៅក្នុងការប្រកួតរវាងក្លឹបទាំងពីរមានសេចក្តីរាយការណ៍បានលើកឡើងថាមានការប៉ះទង្គិចគ្នាជាមួយនឹងសន្តិសុខក្នុងការប្រកួត Champions League ក្នុងសប្តាហ៍ទី១ នេះ។ ក្លឹប Legia បានប្រាប់ខ្លួននឹងដាក់ពិន័យចំពោះអ្នកគាំទ្រដែលបានពាក់ព័ទ្ធក្នុងរឿងនេះ។

គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការរបស់ Uefa កំពុងពិចារណាថានឹងត្រូវដាក់ការប្រកួតនេះក្នុងការសើុបអង្កេតពីកាប្រព្រឹត្តវិន័យខុសឆ្គងក្នុងការប្រកួត ព្រមទាំងដាក់ពិន័យក្លឹបឬយ៉ាងណានោះទេ៕

_91204792_hi035302780

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ