Thai League: កាលវិភាគប្រកួតសប្តាហ៍ទី ៣០

ការប្រកួតលីកកំពូលនៃប្រទេស ថៃ ឬ Toyota Thai League 2016 សប្តាហ៍នេះបានឈានដល់ការប្រកួតសប្តាហ៍ទី ៣០ ហើយ។ ការប្រកួតនៅក្នុងសប្តាហ៍នេះមានការប្រកួតគូរពិសេសៗជាច្រើនដោយនៅថ្ងៃសៅរ៍មានការប្រកួត ៥ ប្រកួតនឹហើយនៅថ្ងៃអាទិត្យមាន ៤ ប្រកួត។

សម្រាប់ការប្រកួតសប្តាហ៍ទី ៣០ នេះក្លឹបដែលកំពុងឈនៅកំពូលតារាងពិន្ទុសរុបនៃលីកកំពូលប្រទេសថៃក្លឹប Muanthong United នឹងត្រូវជួបប្រកួតជាមួយក្លឹប  BB-CU FC។ ការប្រកួតនេះផងដែរគឹជាការប្រកួតមួយសំខាន់សម្រាប់ក្លឹប Muagnthong United ដែលត្រូវការឈ្នះដើម្បីរក្សារដំណែងកំពូលតារាងនិង ដើម្បីបន្តដាក់សម្ពាធទៅលើក្លឹប Bangkok United ដែលបច្ចុប្បន្ននៅពីក្រោយក្លឹប Muangthong United ៣ ពិន្ទុ។

រីឯក្លឹប Bangkok United ដែលកំពុងតែប្រដេញពិន្ទុជាមួយក្លឹប Muangthong United នោះនឹងត្រូវធ្វើការធ្ងន់ដោយជួបប្រកួតជាមួយក្លឹប Chonburi ខណៈការប្រកួតនេះក៏ជាការប្រកួតធំប្រចាំសប្តាហ៍នេះផងដែរ។

ចំណែកឯក្លឹបជើងឯករដូវកាលមុន Buriram United នឹងត្រូវជួបប្រកួតជាមួយក្លឹប Nakhon Ratchasima ស្របពេលដែលក្លឹប Sisaket ជួបជាមួយក្លឹប Pattaya United ⁣⁣ក្នុងការប្រកួតសប្តាហ៍នេះ។ ខាងក្រោមនេះជាកាលវិភាគប្រកួតទាំងស្រុងសម្រាប់សប្តាហ៍ទី ៣០៕

14354943_1770572769890758_5889636573945336026_n

អត្ថបទ៖ រិទ្ធី

ប្រភព៖ Toyota Thai League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ