អត្តពលិកប៉េតង់ ១៨នាក់មមាញឹកហ្វឹកហាត់លើទីលានខ្សាច់ ត្រៀមប្រកួតពានកម្រិតទ្វីបអាសុី

ភ្នំពេញ៖ កីឡាករ-កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជាចំនួន ១៨នាក់បានចំនាយពេលវេលាយ៉ាងច្រើនក្នុងការហ្វឹកហាត់លើទីលានខ្សាច់ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត Asian Beach Games ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៤ ខែកញ្ញាដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ នៅទីក្រុងដាណាំង ប្រទេសវៀតណាម។

1-2

លោកសុខ ម៉ុង ជាគ្រូបង្វឹកបានប្រាប់ឲ្យដឹងថា ការលេងលើខ្សាច់គឺជាទីលានប្រភេទថ្មីដែលកម្ពុជាពុំធ្លាប់លេងពីមុនមកទេតែពួកគេហាក់ដូចជាលេងបានល្អប្រសើរលឿនណាស់ទោះបីមួយរយៈខ្លីដំបូងគេមានការលំបាកបន្តិចក៏ដោយ។ លោកបានបន្ថែមថា ពេលនេះកីឡាករ-កីឡាការិនី បានស៊ាំទៅនឹងទីលានខ្សាច់បែបនេះហើយ ដោយការលេងលើខ្សាច់ទាមទារឲ្យចូលបានត្រង់ និងវាយបានត្រង់ព្រោះគ្រាប់ប៊ូលលើខ្សាច់វារមៀលមិនរួចឡើយ ។

12592609_111076232625171_4756418820692741596_n

សូមបញ្ជាក់ថា កីឡាករ-កីឡាការិនីទាំង ១៨នាក់នោះរួមមានកីឡាការិនី ៩នាក់ដូចជា៖ កីឡាការិនីកែវ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា, ដួង ឌីណា, ឈិន ស្រីពេជ្រ, ឃួន យ៉ារី , វង ចន្ថា, ស៊ុន គន្ធា និងកីឡាការិនី ស្រៀង សុរ៉ាឃីម ។ ចំពោះកីឡាករវិញគឺ សុខ ចាន់មាន, ញឹម សុភ័ក្រ,ហេង ថា, ថោង ឈឿន, មួង ទិត្យម៉ាណែត, យ៉ា ចាន់ដារ៉ារិទ្ធ, ស៊ៀង វណ្ណា , តឹប នរ៉ា និងកីឡាករ ញ៉ែម បូរ៉ា៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ