UEFA Champions League: លទ្ធផលនៃការប្រកួតពូល E ដល់ពូល H

ការប្រកួតសប្តាហ៍ទី ១ ពានរង្វាន់ UEFA Champions League ពូល E ដល់ពូល H ដែលធ្វើឡើងនៅយប់មិញនេះដែលមានមានចំនួន ៨ គូរមកពី ៤ ពូលផងដែរ ដែលចាប់ពីពូល E ដល់ពូល H ព្រមទាំង ១ គូរទៀតជាការប្រកួតរវាងក្លឹប Manchester City ជាមួយនឹងក្លឹប Monchengladbach ដែលត្រូវបានលើកមកប្រកួតនៅយប់មិញនេះដោយសារតែមានភ្លៀងធ្លាក់ខ្លាំង ព្រមទាំងរន្ទះក៏បានធ្វើឡើងផងដែរ។

នៅក្នុងការប្រកួតកាលពីយបើមិញនេះ ក្លឹបការពារដំណែងជើងឯក Real Madrid បានយកឈ្នះលើក្លឹប Sporting ដោយលទ្ធផល ២-១ ក្នុងការប្រកួតដ៏តឹងតែងបំផុតខណៈគ្រាប់បាល់ទាំងពីរគ្រាប់របស់ក្លឹប Real Madrid គឹរកបាននៅនាទីទី ៨៨ ដោយកាស៊ុតបាល់ពិន័យ Free-kick នឹងមួយគ្រាប់ទៀតរកបាននៅនាទីទី ៩០+៤ ដោយការតែតរបស់កីឡាករ Morata។

ចំណែកការប្រកួតវាងក្លឹប Manchester City ជាមួយនឹងក្លឹប Monchengladbach វិញក្រុម្ចាស់ផ្ទះបានយកឈ្នះក្នុងលទ្ធផល ៤-០ ជាមួយគ្រាប់បាល់ Hat-Trick របស់កីឡាករ Agüero នៅនាទីទី ៨ ទី២៨ និងទី ៧៧ និងនៅនាទីទី ៩០+១ ដោយកីឡាករ Iheanacho។

រីឯគូរពិសេសដែលជាការជួបគ្នារវាងក្លឹប Tottenham ជាមួយក្រុមភ្ញៀវក្លឹប Monaco នោះក្លឹប Tottenham បានចាញ់ក្លឹប Monaco នៅពីមុខអ្នកទស្សនាដ៏ច្រើននាកីឡដ្ឋាន Wimbly ក្នុងលទ្ធផល ២-១។ ស្របពេលដែលក្លឹប Leverkusen ស្មើគ្នាជាមួយក្លឹប CSKA Moscow ខណៈក្លឹប Juventus ស្មើគ្នាជាមួយក្លឹប Sevilla ផងដែរ។ ខាងក្រោមជាលទ្ធផលនៃការប្រកួតពូល E ដល់ពូល H កាលពីយប់មិញនេះ៕

round-1-e-to-h

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ