ភ្នំពេញក្រោន ត្រៀមចេញទៅប្រកួតពានអន្ដរជាតិមួយ នៅប្រទេសចិនចុងឆ្នាំនេះ

ភ្នំពេញ៖ ដោយទទួលបានការអញ្ជើញពីសមាគមកីឡាបាល់ទាត់ចិន នៅចុងឆ្នាំនេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន តំណាងឲ្យប្រទេសកម្ពុជានឹងចូលរួមប្រកួតពានរង្វាន់លក្ខណៈមិត្តភាពអន្ដរជាតិមួយ គឺកម្មវិធីប្រកួត China-Asean Cities Football Invitational Tournament (CACFIT) ដែលរៀបចំដោយ Nanning sports authorities នៅខេត្តណាននីង ប្រទេសចិន ។

13576760_1760316824205818_1448254708146788906_o

យោងតាមការជូនដំណឹងរបស់ក្លឹបភ្នំពេញក្រោន បានឲ្យដឹងថា កម្មវិធី CACFIT នេះ នឹងចាប់ផ្ដើមនៅចន្លោះថ្ងៃទី១៦-២៣ ខែធ្នូខាងមុខ ដោយមាន ៤ក្រុមចូលរួម គឺមានក្លឹបភ្នំពេញក្រោន(កម្ពុជា), ក្លឹប Army United មកពីលីគកំពូលថៃ, ក្លឹប Nam Dinh មកពីលីគលំដាប់ទី២ របស់វៀតណាម រួមទាំងក្លឹបម្ចាស់ផ្ទះ Guangxi Long Guida ដែលធ្លាប់ចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការជាមួយក្លឹបភ្នំពេញក្រោន កាលពីឆ្នាំ២០១៥ ។

12894489_1062554447137084_808027656_o

ប្រភពដដែលបានបន្ដថា កម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់លក្ខណៈមិត្តភាពនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយបាល់ទាត់នៅប្រទេសក្នុងតំបន់អាស៊ីហើយគ្រោងនឹងពង្រឹងទៅតាមប្រទេសដទៃទៀតនាពេលអនាគតផងដែរ ។ យ៉ាងណាមិញក្លឹបភ្នំពេញក្រោន បានចាត់ទុកការចូលរួមនេះគឺជាឱកាសដ៏ល្អមួយក្នុងការផ្លាស់ប្ដូរបទពិសោធន៍ សម្រាប់កីឡាករត្រៀមប្រកួតពានរង្វាន់នៅឆ្នាំ២០១៧ពិសេសគឺការត្រៀមខ្លួនចូលរួមប្រកួតជម្រុះពានរង្វាន់ AFC Cup 2017 តែម្ដង ៕

_MG_2006

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ