Buriram ប៉ះ Muangthong នៅវគ្គផ្តាច់ព្រ័ត្រដើម្បីសម្រេចវាសនាទៅ Toyota Mekong Club

ថៃ៖ ការប្រកួតពានរង្វាន់ Toyota League Cup 2016 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ បានបញ្ចប់ហើយដោយបានរកឃើញក្រុមខ្លាំងពីរចុងក្រោយដែលនឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រគឺក្លឹប Buriram United នឹងត្រូវជួបជាមួយក្លឹប Muangthong United នាខែតុលាខាងមុខ។ ដូច្នេះក្រុមខ្លាំងទាំងពីរនេះ នឹងត្រូវប្រជែងគ្នានៅជុំចុងក្រោយបំផុតដើម្បីដណ្តើមតំណែងជើងឯកក្នុងព្រឹត្តិការណ៍ប្រកួតនេះបន្ទាប់ក្លឹបចំនួន ៩៧ ផ្សេងទៀតបានធ្លាក់ចេញអស់ហើយ (លីគនេះមានក្រុមបាល់ទាត់ក្នុងប្រទេសថៃចំនួន ៩៩ ចូលរួម)។

maxresdefault

នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ កាលពីយប់មិញនេះ ក្លឹប Buriram United បានត្រឹមស្មើ Songkhla United ក្នុងលទ្ធផល ០-០ តែដោយសារតែកាលពីជើងទី១ ក្លឹប Buriram United ក៏បានយកឈ្នះលើក្រុម Songkhla United ក្នុងលទ្ធផល ៣-១ ដូចនេះសរុបទាំងពីរជើងគឹក្លឹប Buriram United គឺជាក្រុមដែលមានសិទ្ធិទៅលេងវគ្គបន្តដោយឈ្នះ ៣-១ ។ រីឯការប្រកួតរវាងក្លឹប Muangthong United ជាមួយក្លឹប Port FC វិញបញ្ចប់ទៅដោយលទ្ធផលចុងក្រោយគឺក្រុមទាំងពីរស្មើគ្នា ១-១។ ក្លឹប Muangthong Unted ក៏ជាក្លឹបដែលត្រូវឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រដោយយកឈ្នះលើ Port FC សរុបទាំងពីរជើង ៣-២។

434945_352589f09966472095f27f8b2b628164

គួរបញ្ជាក់ផងដែរ ក្លឹប Buriram United នឹងត្រូវជួបប្រកួតជាមួយក្លឹប Muangthong United នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Toyota League Cup 2016 ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៩ ខែតុលា ខាងមុខនេះ។ ជាមួយគ្នានេះដែរ នេះក៏ជាការប្រកួតដ៏សំខាន់បំផុតដើម្បីសម្រេចវាសនាថា តើក្រុមណាមួយដែលនឹងត្រូវទទួលបានសិទ្ធិដើម្បីចូលរួមប្រកួតពាន Toyota Mekong Club Championship 2016 ជាបន្តទៀត ខណៈដែលមានក្លឹប ២ ហើយដែលកំពុងរង់ចាំគឺក្លឹបបឹងកេតអង្គរ របស់កម្ពុជា និង ក្លឹប Yadanarbon FC របស់មីយ៉ាន់ម៉ា៕

14264993_1770315046583197_5186466209787674241_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Toyota League Cup 2016

មតិយោបល់

Sponsor

អត្ថបទថ្មីៗ