កីឡាការីនី Maria Sharapova នឹងដឹងពីសេចក្តីសម្រេចបណ្តឹងឧទ្ធរណ៍របស់ខ្លួននៅសប្តាហ៍ទី១ នៃខែតុលាខាងមុខនេះ

កីឡាការីនីសញ្ជាតិ រុស្សី Maria Sharapova នឹងដឹងពីសេចក្តីសម្រេចបណ្តឹងឧទ្ធរណ៍របស់ខ្លួនស្តីពីការពិន័យ ២ ឆ្នាំពីបទការប្រើប្រាស់ថ្នាំហាមឃាតនៅសប្តាហ៍ទី១ នៃខែតុលាខាងមុខនេះ បើយោងតាមការបញ្ជាក់របស់ Court of Arbitration for Sport។

កីឡាការីនីជើងឯក Grand Slam ៥ សម័យ ត្រូវបានសហព័ទ្ធតេន្នីសអន្តរជាតិពិន័យរយៈពេល ២ ឆ្នាំមិនឲ្យចូលរួមប្រកួតបន្ទាប់ពីធ្វើតេស្តឃើញថាកីឡាការីនីរូបនេះបានប្រើប្រាស់ថ្នាំហាមឃាតដែលមានសារធាតុ meldonium នៅក្នុងការប្រកួតពានរង្វាន់ 2016 Australian Open។

កីឡាការីនីសញ្ជាតិ រុស្សី វ័យ ២៩ ឆ្នាំរូបនេះបាននិយាយថាខ្លួនបានប្រើប្រាស់ថ្នាំនេះតាំងពីរឆ្នាំ ២០០៦ មកម្លេះដោយសារតែបញ្ហាសុខភាព ដូចនេះទើបខ្លួនប្តឹងឧទ្ធរណ៍ទៅលើការពិន័យនេះ។ កីឡាការីនីរូបនេះបានបញ្ជាក់ថាខ្លួនមិនដែលគិតថាប្រើប្រាស់ថ្នាំនេះក្នុងការប្រកួតដើម្បីជំនួយនោះទេ។

គួរបញ្ជាក់ផងដែរថា សារធាតុ Meldonium បានក្លាយជាសារធាតុហាមឃាតនៅថ្ងៃទី ១ ខែមករា ២០១៦ នេះ៕

_91176059_mariasharapova

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ