ការប្រណាំងរថយន្ត Off-Road ដ៏ធំលើកដំបូងនៅកម្ពុជានឹងត្រូវធ្វើឡើងក្នុងតំបន់អភិវឌ្ឍន៍ SkyLand នៅខែក្រោយ!

ភ្នំពេញ៖ យោងតាមការប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា នៅខែក្រោយនេះនឹងមានការរៀបចំកម្មវិធីប្រណាំងរថយន្ត Off-Road លក្ខណៈទ្រង់ទ្រាយធំ នៅក្នុងតំបន់អភិវឌ្ឍន៍ SkyLand ក្នុងគោលបំណងដើម្បីបំផុសការកម្សាន្តជាលក្ខណៈកីឡាដែលមិនធ្លាប់មានពីមុនមកទេនៅក្នុងប្រទេសកម្ពុជា។

14355063_1649081238735895_5787329606688633170_n

ការរៀបចំនេះគឺជាសកម្មភាពមួយទៀតក្នុងការជំរុញវិស័យកីឡាយានយន្តក្នុងប្រទេសដែលកំពុងតែទទួលបានការចាប់អារម្មណ៍ជាបន្តបន្ទាប់ពីសំណាក់មហាជនខ្មែរ ខណៈដែលព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំមួយដែលរួមមានកីឡាប្រណាំងសេះ ប្រណាំងម៉ូតូ៦៥គ្រឿង ប្រណាំងឡាន Off-Road ១៥គ្រឿង និងកីឡាបាល់ទាត់មិត្តភាពផងនោះ បានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅនេះនៅលើទីលាន SCT Sport Complex ដែលមានទីតាំងក្នុងតំបន់វិហារសួគ៌ដែលកំពុងតែបោះជំហានទៅរកភាពរីកចម្រើនយ៉ាងខ្លាំងតាមរយៈគម្រោងអភិវឌ្ឍ SkyLand ដ៏ធំនោះ។

14212745_1649075212069831_6626331233895216160_n

លោក ទេព អាឆារីយ៉ា ស្ថាបនិកម្នាក់នៃក្រុម XROAD Cambodia ដែលជាក្រុមរថយន្តផ្សងព្រេងដ៏ធំមួយនៅកម្ពុជា ធ្លាប់បានពន្យល់ថា៖ «កីឡា Off Road នេះវាមិនមែនជាកីឡាប្រណាំងឡាននោះទេ ប៉ុន្តែវាជាកីឡាមួយដែលមានលក្ខណៈជាការផ្សងព្រេង (Adventure) ឡើងចុះភ្នំ និងការជម្នះលំបាកនៅតាមផ្លូវនានាដែលមានស្ថានភាពចម្រុះគ្នាអាចជាវាលភក់ ព្រៃ បឹងបួរ ឬជ្រលងភ្នំជាដើម ហើយគេក៏អាចបង្កើតឲ្យមាននូវការប្រកួតប្រជែងគ្នារវាងអ្នកចូលរួមទាំងអស់នៅក្នុងដំណាក់កាលណាមួយនៃការធ្វើដំណើរ ដោយការប្រកួតនេះត្រូវបានរាប់បញ្ចូលជាផ្នែកមួយនៃ Off Road ក្នុងលក្ខណៈជាល្បែងកម្សាន្តដើម្បីបង្កើនភាពរីករាយ និងការអនុវត្តបច្ចេកទេសដល់កីឡាករទាំងអស់។»

14237588_1649075092069843_7453179695750777064_n

អត្ថបទ៖ មករា

 

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ