យុវជនភ្នំពេញក្រោនធ្វើដំណើរទៅជប៉ុនក្នុងយុទ្ធានាការ ACT ប្រចាំឆ្នាំ២០១៥

ក្រុមយុវជនរបស់ក្លឹបភ្នំពេញក្រោននឹងត្រូវធ្វើដំណើរទៅកាន់ Kashima ប្រទេសជប៉ុននាល្ងាចនេះដើម្បីចូលរួមបើកការប្រកួតកម្មវិធី Asia Champions Trophy ប្រចាំឆ្នាំ២០១៥ នាថ្ងៃពុធខាងមុខនេះដោយក្រុមតំណាងប្រទេសកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុម Kashima Antlers នៅក្នុងកីឡដ្ឋានរបស់ក្លឹបជប៉ុនមួយនេះនាវេលាម៉ោង ១:០០ រសៀល(ម៉ោងក្នុងប្រទេសកម្ពុជា)។

FB_IMG_1438602510547

កម្មវិធី The Asia Champion Trophy U-18 2015 មានក្រុមចូលរួមចំនួន ៨ ហើយបែងចែងជា ២ ពូលផ្សេងគ្នា ដោយក្នុងនោះក្រុមយុវជន U-18 ភ្នំពេញក្រោន នៅក្នុងពូល B ជាមួយក្រុម Kashima Antlers របស់ជប៉ុន, PVF របស់វៀតណាម និង Frenz United B របស់ម៉ាឡេស៊ី។ ចំណែកពូល A មានក្រុមChonburi របស់ថៃ, AIFF របស់ឥណ្ឌា, Frenz United A របស់ម៉ាឡេស៊ី និង Felda United របស់ម៉ាឡេស៊ី។ ការប្រកួតចាប់ពីថ្ងៃទី៥ សីហា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយប្រើប្រព័ន្ធប្រកួតលក្ខណៈក្នុងដីនិងក្រៅដី (Home/Away)។ ក្រុមខ្លាំងចំនួន ២ មានឈ្មោះឡើងទៅលេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលជាជុំបន្ត។ រាល់ការប្រកួតដែលធ្វើឡើងនៅទឹកដីរបស់ក្រុមភ្នំពេញក្រោន នឹងរៀបចំឡើងនៅកីឡដ្ឋាន RSN Stadium (ម្ដុំទួលគោក) ព្រមទាំងមានផ្សាយផ្ទាល់តាមប៉ុស្ដិ៍ទូរទស្សន៍ BTV ផងដែរ។

FB_IMG_1438602490706

 

FB_IMG_1438602497829

 

អត្ថបទ​៖ មករា

រូបភាព៖​ PPCFC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ