Toyota League Cup 2016: កាលវិភាគប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ 

ការប្រកួតពានរង្វាន់ Toyota League Cup 2016 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ នឹងធ្វើឡើងនៅថ្ងៃនេះ ខណៈកាលពីជើងទី ១ បានបញ្ចប់ទៅដោយក្លឹប Buriram United និងក្លឹប Muangthong United ទទួលបានជ័យជម្នះក្នុងការប្រកួតនេះ។

គួរបញ្ជាក់ផងដែរថា កាលពីជើងទី ១ ក្លឹប Muangthong United បានយកឈ្នះលើក្លឹប Port FC ក្នុងលទ្ធផល ២-១ ខណៈក្លឹប Buriram United ក៏បានយកឈ្នះលើក្រុម Songkhla United ក្នុងលទ្ធផល ៣-១ ផងដែរ។ ដូចនេះការប្រកួតនៅយប់នេះគឺជាការប្រកួតកាត់សេចក្តីថាក្លឹបណានឹងទទួលបានកៅអីទៅវគ្គផ្តាច់ព្រ័ត្រការប្រកួតពានរង្វាន់ Toyota League Cup 2016 ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៩ តុលា ២០១៦ ខាងមុខនេះ៕

14291873_1769840803297288_2907427035587816648_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Toyota League Cup 2016

មតិយោបល់

Sponsor

អត្ថបទថ្មីៗ