Tottenham: កីឡាករ Eric Dier បន្តកុងត្រាបន្ថែមរយៈពេល ៥ ឆ្នាំ

ខ្សែបម្រើកណ្តាលក្លឹប Tottenham កីឡាករ Eric Dier បានចុះកុងត្រាបន្តរយៈពេល ៥ ឆ្នាំដែលនឹងបញ្ចប់នៅឆ្នាំ ២០២១។

កីឡាករ Dier វ័យ ២២ ឆ្នាំបានចូលរួមជាមួយក្លឹប Tottenham Hotspurs ពីក្លឹប Sporting Lisbon ក្នុងតម្លៃ ៤ លានផោនកាលពីខែសីហា ២០១៤ កន្លងទៅ ហើយកីឡាកររូបនេះបង្ហាញខ្លួនបាន ៨៧ ប្រកួតព្រមទាំងរកបាន ៦ គ្រាប់ផងដែរ។

កីឡាករដែលពីមុនមានតួនាទីជាខ្សែការពារកណ្តាលរូបនេះបានវិវត្តន៍ខ្លួនឯងទៅជាខ្សែបម្រើការពារកណ្តាល ហើយលេង ៤ ប្រកួតដំបូងឲ្យក្លឹប Tottenham នៅរដូវកាលនេះ។

គួរបញ្ជាក់ផងដែរថា កីឡាករ Dier បង្ហាញខ្លួនលើកដំបូងឲ្យក្រុមជម្រើសជាតិអង់គ្លេសនៅឆ្នាំ ២០១៥ ដោយរកបាន ២ គ្រាប់ក្នុងការប្រកួត ១២ ប្រកួតរបស់ខ្លួន៕

_91174003_eric_dier_getty_contract_body

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ