UEFA Champions League: លទ្ធផលនៃការប្រកួតពូល A ដល់ពូល D

ការប្រកួតពារនង្វាន់ UEFA Champions League រដូវកាល ២០១៦-២០១៧ សប្តាហ៍ទី ១ ពូល A, B, C និងពូល D បានបញ្ចប់ខណៈក្នុងនោះការប្រកួតរវាងក្លឹប Manchester City ជាមួយនឹងក្លឹប Monchengladbach ត្រូវបានលើកមកប្រកួតថ្ងៃនេះដោយសារតែមានភ្លៀងធ្លាក់ខ្លាំង ព្រមទាំងរន្ទះផងដែរ។

សម្រាប់ការប្រកួតនៅយប់មិញនេះ គូរសំខាន់ក្លឹប PSG បានត្រឹមស្មើគ្នាជាមួយក្លឹប Arsenal ក្នុងលទ្ធផល⁣⁣⁣ ១-១ ដោយកីឡាករ Cavani រកបានគ្រាប់បាល់នាំមុខឲ្យក្លឹប PSG នៅនាទីទី ១ ហើយត្រូវបានតាមស្មើវិញដោយកីឡាករ Alexis Sanchez នៅនាទីទី ៧៧ ជួយឲ្យក្លឹប Arsenal បាន ១ ពិន្ទុក្នុងការប្រកួតបើកឆាកយប់មិញនេះ។

ចំណែកឯក្លឹប Barcelona វិញបានយកឈ្នះលើក្លឹប Celtic រហូតដល់ទៅ ៧-០ ខណៈកីឡាក Messi រកបាន Hat-trick ដំបូងនៅក្នុងការប្រកួត UEFA Champions League រដូវកាលនេះ (នៅនាទីទី ៣ ទី ២៧ និងនាទីទី ៦០) កីឡាករ Neymar (នាទីទី ៥០), កីឡាករ Iniesta (នាទីទី ៥៩), និងកីឡាករ Suárez (នៅនាទីទី ៧៥ និង ៨៨)។ 

រីឯក្លឹបជើងឯកនៅ Bundesliga ក្លឹប Bayern Munich ក៏រកបានជ័យជម្នះដំបូងក្នុងការប្រកួតរបស់ខ្លួនផងដែរដោយបានយកឈ្នះលើក្លឹប Rostov ៥-០ ក្នុងការប្រកួតបើកឆាកយបើមិញនេះ។ ខាងក្រោមជាលទ្ធផលនៃការប្រកួតពូល A ដល់ពូល D៕

round-1-a-to-d

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ