ឆ្នាំមុន U-19កម្ពុជា ស្មើ U-19ឡាវ ០-០ ចុះជួបគ្នាល្ងាចនេះ​ ក្រុមណាបំបែកពងមាន់បានមុន?

ភ្នំពេញ៖ បន្ទាប់ពីប្រកួតចាញ់ក្រុមយុវជនអូស្រ្ដាលី នៃថ្ងៃបើកឆាកពានរង្វាន់ជើងឯកយុវជនអាស៊ានក្រោមអាយយុ ១៩ឆ្នាំ AFF U-19 Championships 2016 រួចមក នៅល្ងាចថ្ងៃទី១៤ ខែកញ្ញានេះ ក្រុមជម្រើសជាតិ U-19ឆ្នាំកម្ពុជានឹងបន្ដជួបប្រកួតជាមួយក្រុមយុវជនឡាវ នៅលើទឹកដីម្ចាស់ផ្ទះវៀតណាម ដើម្បីស្វែងរកពិន្ទុលើកដំបូងរៀងៗខ្លួនសម្រាប់បន្ដក្ដីសង្ឃឹមឈានទៅវគ្គ ៤ក្រុមចុងក្រោយ ។

14242291_1789809261256574_208099722848516995_o

កាលពីឆ្នាំ២០១៥ នៃពានរង្វាន់ AFF U-19 Championships នេះដែរ ក្រុមទាំងពីរបានជួបគ្នាក្នុងពូលម្ដងហើយបានបញ្ចប់ការប្រកួតដោយលទ្ធស្មើគ្នា ០-០ ។ ហេតុនេះជំនួបល្ងាចនេះ គឺជាឱកាសល្អសម្រាប់ក្រុមទាំងពីរ នៅក្នុងការប្រជែងយក ៣ពិន្ទុ ព្រោះកីឡាករ និងកម្រិតសមត្ថភាពរបស់ក្រុមទាំងពីរប្រហាក់ប្រហែលគ្នា ។ ដូច្នេះចាំមើលតើក្រុមគោព្រៃជំទង់កម្ពុជា ឬក្រុម U- 19ឡាវ នឹងបំបែកពងមាន់បានមុនល្ងាចនេះ?

14311415_1789809357923231_6930890006142014110_o

គួរបញ្ជាក់ថា ប្រកួតទី២ របស់ក្រុមគោព្រៃជំទង់កម្ពុជា និងក្រុម U-19ឡាវ នឹងចាប់ផ្ដើមនាវេលាម៉ោង ៤ល្ងាចនេះ នៅកីឡដ្ឋាន Hang Day ហើយក៏មានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ ។ ក្រៅពីប្រកួតគួរឲ្យចាប់អារម្មណ៍នេះ នៅមានគូប្រកួតក្រុមខ្លាំងៗជួបគ្នា ២ប្រកួតទៀត គឺក្រុម U-19មីយ៉ាន់ម៉ា ប៉ះ U-19អូស្ដ្រាលី(ផ្សាយបន្ដផ្ទាល់នៅ BTV) និងក្រុមការពារតំណែងជើងឯកថៃ ជួបក្រុម U-19ឥណ្ឌូនេស៊ី ។

14352555_1789802504590583_2388092357319672806_o

គួរបញ្ជាក់ មកទល់ពេលនេះលទ្ធផលក្នុងពូលB គឺមាន ៣ក្រុមកំពុងមានពិន្ទុខ្ពស់ជាងគេក្នុងពូលB រួមមានក្រុមយុវជនអូស្រ្ដាលី ថៃ និងក្រុមយុវជនមីយ៉ាន់ម៉ា ដែលសុទ្ធតែរកបាន ៣ពិន្ទុក្នុងការប្រកួតដំបូង ។ ចំណែកក្រុមយុវជនកម្ពុជា ឥណ្ឌូនេស៊ី និងក្រុមយុវជនឡាវ នៅមិនទាន់មានពិន្ទុរាប់នោះទេបន្ទាប់ពីទទួលរងនូវការបរាជ័យក្នុងការប្រកួតបើកឆាករបស់ខ្លួន ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ