UEFA Champions League: កាលវិភាគប្រកួតសប្តាហ៍ទី⁣⁣ ១ ពូល E ដល់ពូល H

ការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Champions League ២០១៦-២០១៧ នេះគឺជារដូវកាលទី ៦២ ហើយដែលការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបនេះត្រូវបានរៀបចំដោយ UEFA ហើយនេះជារដូវកាលទី ២៥ ដែលការប្រកួតនេះបានប្តូរឈ្មោះពី European Champion Clubs’ Cup មក UEFA Champions League។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ២០១៧ នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Millennium Stadium នៅទីក្រុង Cardiff ប្រទេស វែលស៍។ រីឯជើងឯក 2016–17 UEFA Champions League នឹងមានសិទ្ធិចូលរួមប្រកួត 2017 FIFA Club World Cup នៅអារ៉ាប់រួម ព្រមទាំងទទួលបានសិទ្ធក្នុងការប្រកួតជាមួយជើងឯក 2016–17 UEFA Europa League ក្នុងការប្រកួត 2017 UEFA Super Cup។ គួរបញ្ជាក់ផងដែរថា ក្លឹប Real Madrid ជាក្លឹបការពារដំណែងជើងឯកនៅរដូវកាលនេះផងដែរ។

ការប្រកួតសប្តាហ៍ទី ១ ដែលធ្វើឡើងនៅយប់នេះក៏មានចំនួន ៨ គូរមកពី ៤ ពូលផងដែរ ដែលចាប់ពីពូល E ដល់ពូល H។ ក្នុងនោះផងដែរគូរពិសេស គឺជាការជួបគ្នារវាងក្លឹប Tottenham នឹងត្រូវទទួលភ្ញៀវក្លឹប Monaco ស្របពេលដែលក្លឹប Leverkusen ទទួលក្លឹប CSKA Moscow ខណៈក្លឹប Juventus ជួបប្រកួតជាមួយនឹងក្លឹប Sevilla ផងដែរ។ ខាងក្រោមនេះជាកាលវិភាគប្រកួតសប្តាហ៍ទី១ ពូល E ដល់ពូល H៕

round-1-e-to-h

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ