UEFA Champions League: PSG ឬ​ Arsenal រកបាន ៣ ពិន្ទុក្នុងការប្រកួតបើកឆាកយប់នេះ

ការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Champions League ២០១៦-២០១៧ នឹងចាប់ផ្តើមនៅវេលាម៉ោង ១:៤៥ នាទីរំលងអធ្រាត្រនេះដោយក្លឹបជើងឯកលីកកំពូលនៃប្រទេស បារាំង PSG នឹងត្រូវបើកកីឡដ្ឋាន Parc des Princes របស់ខ្លួនដើម្បីទទួលក្រុមកាំភ្លើងធំ Arsenal ក្នុងការប្រកួតបើកឆាកនេះ។

ក្លឹបទាំងពីរធ្លាប់ជួបគ្នា ២ ដងនាពេលកន្លងមកដែលក្នុងនោះក្លឹបកាំភ្លើងធំ Arsenal ឈ្នះ ១ ដង ព្រមទាំងស្មើគ្នា ១ ដង ខណៈក្លឹប PSG មិនទាន់រករកបានជ័យជម្នះក្នុងការប្រកួតរវាងក្រុមទាំងពីរនៅឡើយទេ។

13-09-2016

 

-កីឡាករ ១១ រូបដែលអាចជាប់ជម្រើស ១១ ដំបូងនៅក្នុងការប្រកួតយប់នេះ៖

សម្រាប់ក្លឹប PSG៖ Trapp; Meunier, Marquinhos, Thiago Silva, Kimpembe; Verratti, Thiago Motta, Matuidi; Lucas, Cavani, Di María.
អវត្តមាន៖ Kurzawa (របួសភ្លៅ)
មិនប្រាកដ Thiago Silva (ចង្កេះ), Aurier (កែងជើង), Pastore (កំភួនជើង), Maxwell (ខ្នង)

សម្រាប់ក្លឹប Arsenal៖ Čech; Bellerín, Mustafi, Koscielny, Monreal; Cazorla, Xhaka; Walcott, Özil, Alexis; Giroud.
អវត្តមាន៖ Gabriel (កែងជើង), Mertesacker (ជង្គង់), Welbeck (ជង្គង់), Debuchy (កំភួនជើង), Jenkinson (ជង្គង់)
មិនប្រាកដ៖ Ramsey (hamstring)

2401818_w1

-មតិគ្រូបង្វឹង

អ្នកចាត់ការទូទៅក្លឹប PSG លោក Unai Emery បានប្រាប់ថា៖ “ការប្រកួតនេះប្រាកដជាការប្រកួតមួយដែលពិបាក ព្រមទាំងខុសគ្នាពីការប្រកួតនៅថ្ងៃចុងសប្តាហ៍ ពីព្រោះក្លឹប Arsenal មានទម្រង់លេងខុសគ្នាពីក្រុមផ្សេងៗ។ ក្រុមទាំងមូលគឹល្អសម្រាប់ ទោះបីជាយើងមិនបានឈ្នះការប្រកួតលីក ២ ប្រកួតចុងក្រោយក៏ដោយ។ ខ្ញុំបានពិនិត្យ និងវាយតម្លៃក្រុមទាំងមូល ក្រុមទាំងមូលគឺល្អ ដោយកីឡាករសុទ្ធតែប្រឹងប្រែង និងព្យាយាមក្នុងការហ្វឹកហាត់។ ប៉ុន្តែក្រៅពីការហ្វឹកហាត់ យើងក៏ត្រូវការលេងឲ្យបានល្អផងដែរក្នុងកាប្រកួតនេះ។ យើងត្រូវមើលថាស្ថានភាពរបស់កីឡាករ Thiago Silva យ៉ាងណាបន្ទាប់ពីហ្វឹកហាត់លើកចុងក្រោយ។ កីឡាកររូបនេះអាចនឹងលេងក្នុងការប្រកួតប្រសិនជារូបគេ Fit បាន ១០០%។”

unai-emery

អ្នកចាត់ការទូទៅក្លឹប Arsenal លោក Arsène Wenger បានបញ្ជាក់ថា៖ “ខ្ញុំធ្លាប់មកទីក្រុង បារីស។ នេះជាប្រទេសរបស់ខ្ញុំ ហើយបារីសគឹជាការសាកល្បងមួយសម្រាប់យើង និងកីឡាករទាំងអស់ក្នុងក្លឹប។ បារាំងតែងតែបណ្តុះបណ្តាលក្រុមល្អៗ និង កីឡាករល្អៗជាច្រើន ដូចនេះយើងពិតជារំភើបដែលបានមកដល់ទីក្រុងនេះ។ យើងនឹងលេងតាមទម្រង់របស់យើងដោយធ្វើការប្រយុទ្ធ។ PSG ខ្លាំងនៅតំបន់កណ្តាល ហើយយើងនឹងព្យាយាមបង្អាក់ពួកគេក្នុងការធ្វើប្រយុទ្ធ៕”

3gduepif0t1ugy8h4xmdoxojbzmtt2bj

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ