អាសុីអឺរ៉ុប ចេញទៅប្រកួតមិត្តភាពតាមខេត្ត ស្របពេលទីលានថ្មីគ្រោងសង់រួចរាល់នៅចុងឆ្នំានេះ

ភ្នំពេញ៖ បន្ទាប់ពីរដូវកាលឆ្នាំ២០១៦ ត្រូវបានបញ្ចប់ជាស្ថាពរហើយនោះ ក្រុមកីឡាករនៃក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត ដោយរួមមានទាំងសមាជិកក្រុម U-19 និងក្រុមឈុតធំមួយចំនួនផងនោះ បានផ្តើមចេញដំណើរនៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះដើម្បីឆ្ពោះទៅកាន់ខេត្តមួយចំនួនក្នុងគោលបំណងចែករំលែកបទពិសោធន៍ខ្លះៗពីលីគកំពូលកម្ពុជាតាមរយៈការប្រកួតមិត្តភាពជាមួយបណ្តាក្រុមបាល់ទាត់នៅតាមខេត្តទាំងនោះ ដោយការប្រកួតដំបូងនឹងត្រូវធ្វើ់ឡើងនៅស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។

14241588_1788730938031073_2219097840798381035_o

ដំណើរនៃការប្រកួតមិត្តភាពតាមបណ្តាខេត្តនេះ គឺជាសកម្មភាពមួយទៀតបន្ថែមពីលើការសាងសង់ទីលានថ្មីរបស់ក្លឹបអាសុីអឺរ៉ុបដែលមានទីតាំងនៅលើទឹកដីអរិយក្សត្រ ដើម្បីធ្វើជាទីលានហ្វឹកហាត់ផ្ទាល់ខ្លួន និងប្រែក្លាយជាជាកីឡដ្ឋាននាពេលអានាគត។ តាមគម្រោង ទីលានបាល់ទាត់នឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ ខណៈដែលទីលានប៉េតង់ តារាងបាល់ទះ និង ទីលានរត់ប្រណាំង នឹងត្រូវស្ថាបនាជាបន្តបន្ទាប់ទៀត។

14359129_1081773048575157_6437878827915992786_n

ជំហានថ្មីនេះគឺសញ្ញាឆ្ពោះទៅមុខប្រកបដោយវិជ្ជមាន របស់ក្លឹបបាល់ទាត់មួយនេះក្នុងការពង្រឹងក៏ដូចជាប្រុងប្រៀបខ្លួនសម្រាប់ការប្រកួតនាពេលខាងមុខ ខណៈដែលរដូវកាលនេះក្រុមអាសុីអឺរ៉ុបស្ថិតនៅបាតតារាង បន្ទាប់ពីទទួលបានភាពបរាជ័យជាច្រើនរួចមក៕

aue-1

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ