វ៉ែន រដ្ឋា ទទួលបានការលើកទឹកចិត្តឱ្យធ្វើជាគ្រូបង្វឹកប្រដាល់ ប្រសិនបើកែប្រែកំហុសបានល្អ​

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់កម្ពុជាបានប្រាប់ទៅអ្នកប្រដាល់វ៉ែន រដ្ឋា ថាឲ្យកែខ្លួនបានល្អ ព្រោះថាលោកមិនត្រឹមតែឱ្យគេស្ថិតក្នុងក្រុមជម្រើសជាតិប៉ុណ្ណោះទេតែលោកនឹងឲ្យគេធ្វើជាគ្រូថ្នាលដើម្បីបង្ហាត់អ្នកប្រដាល់ក្មេងៗទៀតផង ព្រោះកីឡាកររូបនេះក៏មានទេពកោសល្យក្នុងការក្លាយជាគ្រូបង្វឹកដែរ។ ស្របពេលដែល នាពេលដ៏ខ្លីខាងមុខនេះសហព័ន្ធប្រដាល់កម្ពុជានឹងសម្ពោធអគារសាលាប្រដាល់របស់ខ្លួនដែលប្រសិទ្ធនាមថា «មជ្ឈមណ្ឌលហ្វឹកហាត់ប្រដាល់ជំនាន់ថ្មី» ដែលមានទីតាំងនៅក្នុងបរិវេណអង្គការអារុណរះនាស្រុកស្អាង ខេត្តកណ្ដាល ហើយទីនោះគឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់បណ្ដុះបណ្ដាលអ្នកប្រដាល់ក្មេងៗដើម្បីត្រៀមឆ្នាំ២០២៣ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ SEA Games នោះ។

photo_2016-08-19_09-43-05 [800x600]

គួររំលឹកថា កីឡាករ វ៉ែន រដ្ឋ បានប្រឈមមុខនឹងការបណ្ដេញចេញពីក្រុមជម្រើសជាតិ និងបញ្ជូនត្រឡប់ទៅប្រទេសគុយបាវិញបើទោះបីជារូបគេធ្លាប់រកបានមេដាយប្រាក់មួយគ្រឿងឲ្យកម្ពុជាកាលពីព្រឹត្តិការណ៍ SEA Games លើកទី២៨ នៅប្រទេសសិង្ហបូរីឆ្នាំ២០១៥ ក៏ដោយ ។ នេះក៏ព្រោះតែរូបគេមានកំហុសក្នុងពេលហ្វឹកហាត់ដូចជាមិនគោរពពេលវេលាហ្វឹកហាត់ និងមិនគោរពគ្រូបង្វឹកជាដើម។ យ៉ាងណាក៏ដោយ ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានទុកពេល ៣ខែឲ្យអ្នកប្រដាល់រូបនេះធ្វើការកែប្រែកំហុសខ្លួន ប៉ុន្តែបើគេនៅតែមិនកែទេនោះគេនឹងត្រូវប្រឈមនឹងការបាត់បង់តំណែងជម្រើសជាតិ ថែមទាំងអាចបញ្ជូនត្រឡប់ទៅគុយបាវិញទៀតផង។

119

លោកជឹម ផល្លាដែលជាអនុរក្សសម្រាប់ត្រួតពិនិត្យមើលអ្នកប្រដាល់ជម្រើសជាតិបានឱ្យដឹងថា មួយរយៈនេះកីឡាករវ៉ែន រដ្ឋា បានកែខ្លួនល្អច្រើនហើយពោលគឺគេមានវិន័យជាងមុនតែមិនទាន់បាន ១០០ភាគរយទេគ្រាន់តែអាចទទួលយកបាន ។ ជាមួយគ្នានេះលោកវ៉ែន សុផល គ្រូបង្វឹកប្រដាល់ជម្រើសជាតិបានបញ្ជាក់ដែរថា កាលពីមុនគេមិនស្ដាប់លោកនោះទេ តែពេលនេះគេសុំទោសលោក និងហាត់មានវិន័យល្អជាងមុនច្រើន ។ លោកបន្តថាលោកមិនចង់បានការសុំទោសអ្វីទេលោកជាគ្រូបង្វឹកសុំតែឲ្យគេមានវិន័យ និងហ្វឹកហាត់ទៀងទាត់ទៅបានហើយ៕

Vern-Ratha1

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ