អ្នកសារព័ត៌មាន ៣០ អង្គភាពនឹងចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញសសេរ និងអត្ថាធិប្បាយកីឡា

ភ្នំពេញ៖ នៅសល់តែ១សប្ដាហ៍ទៀតប៉ុណ្ណោះ វគ្គបណ្ដុះបណ្ដាលជំនាញសសេរ និងអត្ថាធិប្បាយកីឡា នឹងចាប់ផ្ដើមហើយដោយមានការចូលរួមពីបណ្ដាញអ្នកសារព័ត៌មានទាំងទូរទស្សន៍ កាសែត និងគេហទំព័រ មកពី ៣០អង្គភាពខុសៗគ្នា។

IMG_8335 copy

ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា៖ «ឆ្នាំនេះ យើងបើកវគ្គបណ្ដុះបណ្ដាលនេះត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ គឺផ្ដោតសំខាន់ទៅលើការប្រើប្រាស់ពាក្យ និងសំណេរខ្មែរ, តម្លាភាពនៃការអត្ថាធិប្បាយកីឡា, ក្រមសីលធម៌កីឡា និង Fair Play។ ដែលមានគ្រូឧទេ្ទសខ្ញុំ (វ៉ាត់ ចំរើន) ឯកឧត្តម ជាច័ន្ទ បរិបូរណ៍, អ្នកស្រី ប្រាក់ សម្ផស្ស, លោក អ៊ឹង ចំរើន , លោកស្ដើង ជា , ឯកឧត្តម ចាន់ សំណព្វ និងអ្នកជំនាញកីឡាមកពី ១៤សហព័ន្ធកីឡាជាតិ។»

IMG_8344 copy

ឯកឧត្តមបានបន្តថា៖ «អ្នកយកព័ត៌មានកីឡាត្រូវ មានកម្រិតជំនាញ យល់ដឹងខ្ពស់ទាក់ទងទៅនឹងពាក្យពេចន៍បច្ចេកទេសនៃកីឡា និងការអភិវឌ្ឍឬផ្លាស់ប្តូរមួយចំនួនតាមសម័យកាលហើយនៅឆ្នាំថ្មីនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានគម្រោងធ្វើសិក្ខាសាលាបណ្តុះបណ្តាលដល់បណ្តាអ្នកសារព័ត៌មានមួយឆ្នាំចំនួនពីរលើកដើម្បីឲ្យមានការសរសេរកាន់តែល្អ និងចំបច្ចេកទេសពីព្រោះកីឡាតែងតែវិវត្តន៍ឥតឈប់ឈរឈានទៅសម័យកីឡាទំនើបគឺរៀនមិនចេះចប់ឡើយ។ ហើយអ្នកយកព័ត៌មានគប្បីយល់ឲ្យច្បាស់អំពីក្រមសីលធម៌កីឡានិ ងច្បាប់ប្រកួតទើបការសរសេរមានភាពសុក្រិត និងបម្រើផលប្រយោជន៍កីឡា។»

13923831_1251143024905470_9135059337031150336_o

ជាមួយគ្នានេះដែរ លោកយឺន ពន្លឺ មន្ត្រីនាយកដ្ឋានព័ត៌មាននៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅទីស្នាក់ការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយមានសិក្ខាកាមចំនួន ៦១នាក់ ក្នុងនោះមានសុទ្ធតែជាអ្នកសសេរ និងអ្នកអត្ថាធិប្បាយកីឡា តាមទូរទស្សន៍ កាសែត និង គេហទំព័រ ចំនួន ៣០អង្គភាពដែលចូលរួមក្នុងនោះមានទូរទស្សន៍ ១២អង្គភាពមានដូចជា ទូរទស្សន៍ CNC ៥នាក់ , ទទក ៣នាក់ , PNN ៤នាក់, BTV ៣នាក់, អប្សារា ៣នាក់, អាស៊ីអាគ្នេយ៍ ២នាក់ , TV5 ២នាក់, NTV ២នាក់, TV9 ១នាក់, TV៣ ២នាក់, ហង្សមាស ២នាក់ និង8HDTV១នាក់។ ឯកាសែតវិញ ៦ អង្គភាព ក្នុងនោះមាន កាសែត សង្គមនិងកីឡា ១នាក់, រស្មីកម្ពុជា ១នាក់, កម្ពុជាថ្មី១នាក់, ភ្នំពេញប៉ុសិ៍្ត ៤នាក់,ខ្មែរដេលី ១នាក់ និង កោះសន្ថិភាព១នាក់។ ចំណែក គេហទំព័រមាន ១២អង្គភាព ដូចជា គេហទំព័រ Camsports ១នាក់, កីឡាដេលី ២នាក់, Freshnews ១នាក់ , Sabay ៤នាក់, Khmer Best news ២នាក់, Cambosport ១នាក់, ថ្មីៗ ១នាក់ ,ដើមអម្ពិល១នាក់ , NOCC ២នាក់, Post News ១នាក់ , We Are Football ៤នាក់ និង Sportrefresh ១នាក់ផងដែរ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ