ផាន់ គ្រាន់ ទក់សាច់ ស្របពេល ឡុង សុភី បំបាក់ឡាវ ត្រឹមទឹកទី១ ក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ស្រាបៀរកម្ពុជា

ភ្នំពេញ៖ អ្នកប្រដាល់ផាន់ គ្រាន់ ត្រូវអ្នកប្រដាល់ឡាវ Thav Poulakvong វាយឡើងទក់សាច់ក្នុងព្រឹត្តិការណ៍វិលជុំខ្សែក្រវាត់ស្រាបៀរកម្ពុជាទម្ងន់ ៦៩គីឡូក្រាមកាលពីចុងសប្តាហ៍កន្លងទៅ ។

photo_2016-09-12_04-59-52-800x600

ផាន់ គ្រាន់បាននិយាយមុនពេលប្រកួតថាគេររត់សម្រកទម្ងន់ឡើងអស់កម្លាំងទៅហើយតែគេប្ដេជ្ញាថាគេវ៉ៃឲ្យអស់ពីសមត្ថភាព ។ ផាន់ គ្រាន់ ចាញ់ប្រៀបអ្នកប្រដាល់ឡាវតាំងពីទឹកទី១ មកម្ល៉េះហើយនៅចុងទឹកទី៣ គេក៏ត្រូវអ្នកប្រដាល់ឡាវ Thav Poulakvong ប្រើជង្គង់អុកឲ្យដួលហើយត្រូវអាជ្ញាកណ្ដាលរាប់ ៨ តែម្តង។ ទោះជាវេទនាយ៉ាណាក៏ផាន់ គ្រាន់ តស៊ូរហូតចប់ទឹកទី៥។

photo_2016-09-12_05-00-13-800x600

ចំពោះឡុង សុភី ដែលបានប្រកួតក្នុងព្រឹត្តិការណ៍នេះដែរបានប្រើពេលមិនដល់មួយទឹកផងក៏ផ្ដួលអ្នកប្រដាល់ឡាវ Thav Prom Min ឲ្យសន្លប់តដៃលែងរួច ។ សុភី ប្រើជើងធាក់ចំមាត់អ្នកប្រដាល់ឡាវរួចហើយគេក៏វាយកែងបន្ថែមទៀតធ្វើឲ្យ Thav Prom Min សន្លប់ក្រោកលែងរួចតែម្ដង ៕

photo_2016-09-12_05-00-49-800x600

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ