V.League 1: លទ្ធផល និងតារាងពិន្ទុសរុបសប្តាហ៍ទី ២៥

ការប្រកួតលីកកំពូលនៃប្រទេស វៀតណាម ឬ V.League 1 ជិតដល់ទីបញ្ចប់ដោយសប្តាហ៍នេះគឺជាសប្តាហ៍ទី ២៥ ហើយ។ ខណៈការប្រកួតកាន់តែខិតជិតមកដល់ទីបញ្ចប់ការប្រកួតប្រជែងដំណែងជើងឯកនៅតែតឹងតែងនៅឡើយដោយបច្ចុប្បន្ននេះក្លឹប Hai Phong, SHB Da Nang, Ha Noi T&T និងក្លឹប T. Quang Ninh មានពិន្ទុខុសគ្នាមិនច្រើននោះទេ។

សម្រាប់ការប្រកួតសប្តាហ៍នេះក្លឹបកំពូលៗដែលកំពុងប្រជែងដំណែងជើងឯកនោះសុទ្ធតែរកបានជ័យជម្នះក្នុងការប្រកួតសប្តាហ៍ដ៏សំខាន់នេះដូចជា ក្លឹប Hai Phong បានយកឈ្នះលើក្លឹប Long An ក្នុងលទ្ធផល ៥-២។

រីឯក្លឹប SHB Da Nang ដែលត្រូវទៅប្រកួតជាមួយក្លឹប HA. GIA LAI នោះ។ ក្លឹប SHB Da Nang ក៏ទទួលបានជ័យជម្នះលើក្លឹប HA. GIA LAI ក្នុងលទ្ធផល ៣-១ ផងដែរ។ចំណែកឯក្លឹប Ha Noi T&T ដែលត្រូវជួបប្រកួតជាមួយក្លឹប T. Quang Ninh នោះក៏ទទួលបានជ័យជម្នះផងដែរដែលក្លឹប Ha Noi T&T យកឈ្នះលើក្នុងលទ្ធផល ១-0។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះក្លឹប Ha Noi T&T ឡើងមកឈនៅកំពូលតារាងពិន្ទុវិញដែលមាន ៤៧ ពិន្ទុ ខណៈក្លឹប Hai Phong ឈនៅលេខ ២ មាន ៤៧ ពិន្ទុស្មើគ្នា ស្របពេលដែលក្លឹប SHB Da Nang ឈនៅលេខ ៣ ដែលមាន ៤៦ ពិន្ទុ និងក្លឹប T. Quang Ninh ឈនៅលេខ ៤ មាន ៤៤ ពិន្ទុ។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបសម្រាប់សប្តាហ៍ទី ២៥ នេះ៕

14249831_1230297677033647_2335209789223226685_o

14329991_1230336727029742_225066241225798759_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ V.League 1

មតិយោបល់

Sponsor

អត្ថបទថ្មីៗ