AFF U-19: ក្រុមគោព្រៃជំទង់កម្ពុជា បើកឆាកប៉ះ អូស្រ្ដាលីម៉ោង ៧យប់នេះ

ភ្នំពេញ៖ ក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា(U-19) នឹងត្រូវធ្វើការប្រកួតបើកឆាកពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ AFF U-19 Championships 2016 ក្នុងពូលB នាវេលាម៉ោង ៧យប់នេះ ដោយត្រូវជួបក្រុមកីឡាករមាឌធំ U-19អូស្រ្ដាលី នៅលើទីលានមួយក្នុងទីក្រុហាណូយ ប្រទេសវៀតណាម ដែលកំពុងទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ថ្នាក់តំបន់នេះ ។

14232999_1788543524716481_6936352685613274347_n

នេះជាប្រកួតដំបូងរបស់ក្រុមគោព្រៃជំទង់កម្ពុជា ក្នុងចំណោម ៥ប្រកួតនៃពូលB ដើម្បីប្រជែងពិន្ទុដណ្ដើមកៅអីវគ្គបន្ដខណៈគូប្រកួតបន្ទាប់ រួមមានក្រុមការពារតំណែងជើងឯកថៃ, ឡាវ, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ។ លោក Ohara Kazunori គ្រូបង្វឹកក្រុម U-19កម្ពុជា បានលើកឡើងថា ការប្រកួតនេះ ទំនងមិនមែនជាការងាយស្រួលឡើយ ដោយសារកម្រិតសមត្ថភាព និងកម្ពស់កីឡាករនៃក្រុមនីមួយៗ សុទ្ធតែអំណោយផលល្អ ។

ohara-kazunori

លោក Ohara បានថ្លែងឲ្យដឹងមុនពេលឡើងយន្ដហោះទៅវៀតណាមថា ក្រុមនីមួយៗ ក្នុងពូលB សុទ្ធតែមានសមត្ថភាព ពិសេសគឺក្រុមU-19អូស្រ្ដាលី, ថៃ និងឥណ្ឌូនេស៊ីជាដើម ប៉ុន្ដែលោកនៅតែមានជំនឿចិត្តដឹកនាំក្រុមកីឡាករមាឌតូចកម្ពុជា ជម្នះរាល់ឧបសគ្គទាំងអស់ដើម្បីស្វែងរកជ័យជម្នះជូនប្រទេសកម្ពុជាឲ្យបាន ។ ពិសេសគឺជំនួបបើកឆាក ដែលត្រូវជួបក្រុមកីឡាករមាឌធំៗអូស្រ្ដាលីតែម្ដង ។

14305447_1789340557970111_8797034646456429831_o

មុនជួបក្រុម U-19អូស្រ្ដាលីយប់នេះ គ្រូបង្វឹកជនជាតិរូបនេះ បានបង្ហាញពីការត្រៀមខ្លួនថា «យើងត្រូវតែមានបច្ចេកទេសល្អធ្វើការងារជាក្រុមបានល្អ ហើយយើងត្រូវបង្កើនបរិមាណនៃការរត់ឲ្យបានច្រើនជាងគេ ទើបយើងអាចប្រកួតប្រជែងជាមួយគេបាន ។ ប៉ុន្ដែយ៉ាងណាយើងបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយ សម្រាប់ការត្រៀមជួប U-19អូស្រ្ដាលី ទាំងការប្រយុទ្ធ និងប្រព័ន្ធការពារផងដែរ» ៕

14324190_1789340554636778_3780485928691216246_o

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ