Golf: កីឡាករ Dustin Johnson ឈ្នះជើងឯក BMW Championship 2016

កីឡាករ Dustin Johnson បានយកឈ្នះលើកីឡាករសញ្ជាតិ អង់គ្លេស Paul Casey ដើម្បីឈ្នះជើងឯក BMW Championship នៅ Carmel, Indiana។

កីឡាករសញ្ជាតិ អាម៉េរិគ Johnson ឈ្នះជើងឯកបន្ទាប់ពីធ្វើបាន five-under par 67 និងបញ្ចប់ទៅក្នុងលទ្ធផល 23 under។ ចំណែកឯកីឡាករ Casey វិញបញ្ចប់ទៅក្នុងលទ្ធផល 20 Under និងកីឡាករសញ្ជាតិអាម៉េរិគ Roberto Castro នៅលេខ ៣ ដែលធ្វើបាន 17 under។

កីឡាករការពារដំណែងជើងឯក និងជាកីឡាករលំដាប់លេខ ១ ពិភពលោក Jason Day បានសម្រេចបញ្ចប់ការប្រកួតនៅជុំទី ៨ ដោយសារតែរបួសខ្នង។

គួរបញ្ជាក់ផងដែរថា ការប្រកួត 30-man Tour Championship ដែលមានប្រាក់រង្វាន់ ១០លានដុល្លា សម្រាប់អ្នកឈ្នះនឹងធ្វើឡើងចាប់ពីថ្ងៃទី ២២ ដល់ ២៥ កញ្ញា៕

_91161151_dustin_johnson_getty3

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ