Great North Run: អត្តពលិក Mo Farah ឈ្នះជើងឯក ៣ ឆ្នាំជាប់គ្នា 

ជើងឯកមេដាយមាសអូឡាំពិក ៤ សម័យអត្តពលិក Mo Farah បានក្លាយជាបុរសដំបូងដែលបានឈ្នះជើងឯក Great North Run ៣ ដង ជាប់គ្នា។

អត្តពលិក Farah បានរត់ដាច់អត្តពលិកសញ្ជាតិ អាម៉េរិគ Dathan Ritzenhein ដើម្បីឈ្នះជើងឯកក្នុងការប្រកួតដំបូងរបស់ខ្លួនបន្ទាប់ពីបានឈ្នះមេដាយមាសអូឡាំពិក វិញ្ញសារ 5,000m និង 10,000m នៅទីក្រុង Rio។

ការប្រកួតកម្មវិធី Great North Run គឺជាការប្រកួតរត់ពាក់កណ្តាលម៉ារ៉ាតុងដ៏ធំជាងគេនៅលើពិភពលោក ដែលមានការចលរួមពីអត្តពលិកជាង ៤១,០០០ រូប ដែលមកពី ១៧៨ ប្រទេស។

គួរបញ្ជាក់ផងដែរថា កីឡាករ Farah វ័យ ៣៣ ឆ្នាំឈ្នះជើងឯក អត្តពលិកសញ្ជាតិ អាម៉េរិគ Ritzenheinទទួលបានលេខ ២ និង លេខ ៣ បានទៅលើអត្តពលិក សញ្ជាតិ ប៊ែលហ្សិក Emmanuel Bett៕

screen-shot-2016-09-12-at-9-09-21-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ