US Open 2016: កីឡាករ Stan Wawrinka ឈ្នះជើងឯក US Open 2016

កីឡាករសញ្ជាតិ ស្វីស Stan Wawrinka បានយកឈ្នះលើកីឡាករលំដាប់លេខ ១ ពិភពលោក Novak Djokovic ដើម្បីឈ្នះជើងឯក US Open ជាលើកដំបូងក្នុងអាជីព និងជាពានរង្វាន់ Grand Slam ទី ៣ របស់ខ្លួន។

កីឡាករ Wawrinka លំដាប់លេខ ៣ ពិភពលោក បានយកឈ្នះក្នុងលទ្ធផល 6-7 (1-7) 6-4 7-5 6-3 ដើម្បីបន្ថែមពានរង្វាន់ US Open ទៅក្នុងពានរង្វាន់ដែលកីឡាកររូបនេះបានឈ្នះ ២ ឆ្នាំកន្លងមកដែលក្នុងនោះរួមមាន Australia Open និង France Open។

កីឡាករវ័យ ៣១ ឆ្នាំរូបនេះធ្វើបាន winners ៤៦ ដង នៅក្នុងការប្រកួតដ៏តឹងតែនមួយនេះដើម្បីយកឈ្នះលើកីឡាករ Djokovic។

ដូចនេះមកដល់ពេលនេះកីឡាករ Wawrinka ឈ្នះពានរង្វាន់ Grand Slam បាន ៣ ហើយក្នុងចំណោមការប្រកួតវគ្គផ្តាច់ព្រ័ត្រ ១១ ដង ដែលកីឡាកររូបនេះបានលេង ខណៈការឈ្នះរបស់កីឡាកររូបនេះបានធ្វើឲ្យកីឡាកររូបនេះជាកីឡាករដែលមានវ័យចាស់ជាងគេដែលបានឈ្នះជើងឯកនៅទីលាន Flushing Meadows តាំងពីរកីឡាករ Ken Rosewall វ័យ ៣៥ ឆ្នាំដែលឈ្នះកាលពីឆ្នាំ ១៩៧០។

ក្រោយឈ្នះជើងឯក Grand Slam ទី ៣ កីឡាករ Stan Wawrinka បានបង្ហាញចំណាប់អារម្មណ៍ថា៖ “គោលដៅរបស់ខ្ញុំគឺប្រឹងប្រឺងឲ្យអស់សមត្ថភាព។ខ្ញុំមិនដេលមានគោលដៅក្នុងការឈ្នះពានរង្វាន់ Grand Slam នោះទេ ប៉ុន្តែខ្ញុំតែងតែព្យាយាមលេងឲ្យបានលេងបំផុត៕”

 

14352061_10154605194763701_3014725237398647201_o

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ